Alynana Media Cambodia
Icon Collap
clinic narit

បន្ទាប់ពីអាមេរិកបង្ហាញការព្រួយបារម្ភ ចិនចេញមុខការពារទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា

Sang Kim | Jun 03, 2021
បន្ទាប់ពីអាមេរិកបង្ហាញការព្រួយបារម្ភ ចិនចេញមុខការពារទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា
Clinic narith

(ប៉េកាំង)៖ មហាអំណាចចិនបាននិយាយថា ទំនាក់ទំនងល្អរបស់ខ្លួនជាមួយប្រទេសកម្ពុជា គឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់យ៉ាងពិតប្រាកដ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AP នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។

ការលើកបែបនេះ គឺជាការឆ្លើយទៅកាន់សហរដ្ឋអាមេរិក ដែលបានសម្តែងការព្រួយបារម្ភអំពីវត្តមានរបស់យោធាចិននៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាកាលពីថ្ងៃអង្គារ៍សប្តាហ៍នេះ លោកស្រី Wendy Sherman អនុរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក បានផ្តោតសំខាន់ទៅលើការសាងសង់អគារថ្មីរបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម។

លោកស្រីបានស្វែងរកការបំភ្លឺជុំវិញការវាយអគារចំនួន២ ដែលឧបត្ថម្ភថវិកាដោយសហរដ្ឋអាមេរិកចំនួន២ នៅកំពង់ផែរាម ខេត្តព្រះសីហនុ។ លោកស្រីក៏បានលើកឡើងថា មូលដ្ឋានយោធាចិននៅកម្ពុជា នឹងធ្វើឱ្យអន្តរាយដល់អធិបតេយ្យភាពរបស់កម្ពុជា ក៏ដូចជាគំរាមកំហែងដល់សន្តិសុខក្នុងតំបន់ និងជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងអាមេរិក-កម្ពុជា។

នៅទីក្រុងប៉េកាំងឯណោះ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បានចេញមុខមកប្រតិកម្មនឹងក្តីកង្វល់របស់អនុរដ្ឋមន្រ្តី ក្រសួងការបរទេស សហរដ្ឋអាមេរិកខាងលើភ្លាមៗថា ប្រទេសចិននិងកម្ពុជាមាន «មិត្តភាពជាប្រពៃណី» និងជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោក Wang បានសង្កត់ធ្ងន់ទៀតថា ទំនាក់ទំនងល្អរបស់ប្រទេសចិន ជាមួយកម្ពុជាគឺបានចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់ គឺមិនដូចអ្វីដែលសហរដ្ឋអាមេរិកកំពុងមានកង្វល់នោះឡើយ។

សូមជំរាបថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន។

ការអនុញ្ញាតនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក តាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះពិនិត្យមើលកំពង់ផែនេះ ក្នុងពេលជំនួបជាមួយសម្តេច អំឡុងលោកស្រីមកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ប្រមុខក្រសួងការពារជាតិកម្ពុជា មិនទាន់បញ្ជាក់អំពីពេលវេលាពិតប្រាកដ ដែលអនុព័ន្ធយោធាអាមេរិក នឹងទៅកាន់តំបន់កំពង់ផែរាមនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឡើយទេ ដោយសម្តេចបញ្ជាក់ថា ពួកគេអាចមកពិនិត្យកំពង់ផែរាម នៅពេលឆាប់ៗខាងមុខនេះ។

សូមជំរាបថា សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិក ចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន។

ការអនុញ្ញាតនេះ បានធ្វើឡើងបន្ទាប់ពីសហរដ្ឋអាមេរិក តាមរយៈ លោកស្រី Wendy Ruth Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក បានស្នើសុំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ចុះពិនិត្យមើលកំពង់ផែនេះ ក្នុងពេលជំនួបជាមួយសម្តេច អំឡុងលោកស្រីមកបំពេញទស្សនកិច្ចរយៈពេល១ថ្ងៃ កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១។

ទោះជាយ៉ាងនេះក្តី ប្រមុខក្រសួងការពារជាតិកម្ពុជា មិនទាន់បញ្ជាក់អំពីពេលវេលាពិតប្រាកដ ដែលអនុព័ន្ធយោធាអាមេរិក នឹងទៅកាន់តំបន់កំពង់ផែរាមនេះ ដើម្បីពិនិត្យមើលស្ថានភាពជាក់ស្តែងនៅឡើយទេ ដោយសម្តេចបញ្ជាក់ថា ពួកគេអាចមកពិនិត្យកំពង់ផែរាម នៅពេលឆាប់ៗខាងមុខនេះ៕