Alynana Media Cambodia
Icon Collap
clinic narit

លោក គួច ចំរើន ព្រមានអ្នករំលោភដីព្រៃលិចទឹក និងព្រៃកោងកាងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ

Admin Alynana | Dec 16, 2021
លោក គួច ចំរើន ព្រមានអ្នករំលោភដីព្រៃលិចទឹក និងព្រៃកោងកាងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
Clinic narith

អភិបាលខេត្ត​ព្រះ​សីហ​នុ​ លោក គូ​ច ចំរើន បាន​ព្រមាន​បុគ្គល​ដែល​ជា​អ្នក​ផ្តើមគំនិត និង​អ្នក​ប្រព្រឹត្ត កំពុង​រុករាន​ទន្ទ្រាន​កាន់កាប់ កាប់​ឆ្ការ ឈូស​ឆាយ ដុត​ហ៊ុម​ព័ទ្ធ សាងសង់​សំណង់​មិន​រៀបរយ ស្នាក់​នៅ ដាំ​ដំណាំ​ផ្សេង​ៗ​នៅ​ក្នុង​ដី​គម្រប​ព្រៃឈើ ដី​ព្រៃ​លិច​ទឹកដី​ព្រៃកោងកាង ត្រូវ​ចាក​ចេញពី​ទីតាំង​ទាំងនេះ និង​ប្រគល់​ជូន​រដ្ឋ​វិញ មិន​អ៊ីចឹង​នឹង​ប្រឈម​មុខ​ចំពោះ​ច្បាប់​ដែល​អាច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រាប់​សិប​ឆ្នាំ និង​ការ​ពិន័យ​ជា​ប្រាក់​ផង​ដែរ​។

លោក គូ​ច ចំរើន បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃ​ទី ១៥ ខែធ្នូ ឆ្នាំ​២០២១ របស់​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ស្តី​ពី​ការ​ចាក​ចេញពី​ទីតាំង​ដី​គម្រប​ព្រៃឈើ ដី​ព្រៃ​លិច​ទឹក ដី​ព្រៃកោងកាង ដី​តំបន់​អភិរក្ស ដី​នៅ​ស្ថានីយ​ដាំ​ឈើ​អូរ​ថ្ម ដី​ឧទ្យាន​ជាតិ ដី​ឧទ្យាន​ជាតិ​សមុទ្រ របៀង​អភិរក្ស​ជីវចម្រុះ ដី​តំបន់​ប្រើប្រាស់​ច្រើន​យ៉ាង​ព្រែក​ទឹកសាប​ក្បាលឆាយ និង​ដី​កម្មសិទ្ធិឯកជន ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុថា បុគ្គល​ពាក់ព័ន្ធ​រួម​មាន​ ៖ អ្នក​ផ្តើមគំនិត អ្នកសមគំនិត អ្នក​ប្រព្រឹត្ត និង​អ្នក​ញុះញង់ ដែល​បាន​ និង​កំពុង​រុករាន​ទន្ទ្រាន​កាន់កាប់ កាប់​ឆ្ការ ឈូស​ឆាយ ដុត​ហ៊ុម​ព័ទ្ធ សាងសង់​សំណង់​មិន​រៀបរយស្នាក់​នៅដាំ​ដំណាំ​ផ្សេង​ៗ​នៅ​ក្នុង​ទីតាំង​ខាងលើ ថា «​សកម្មភាព​ទាំងអស់​ខាងលើ​នេះ គឺជា​បទល្មើស​ដែល​មាន​ចែង​ក្នុង​ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ ច្បាប់​ស្តី​ពី​ព្រៃឈើ ច្បាប់​ស្តី​ពី​ជលផល ច្បាប់​ស្តី​ពី​តំបន់ការពារធម្មជាតិ និង​ច្បាប់​ភូមិបាល ដែល​នៅ​ជា​ធរមាន​»​។លោក​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ព្រមាន​ថា «​ក្នុង​ន័យ​នេះ ដើម្បី​ជៀសវាង​ការ​ប្រឈម​ទោសទណ្ឌ​តាម​ផ្លូវច្បាប់ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ សូម​អំពាវនាវ ជា​ថ្មី​ម្តងទៀត​ដល់​បុគ្គល​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បញ្ឈប់​រាល់​សកម្មភាព​ទាំងឡាយ​ដូច​មាន​រៀបរាប់​ខាងលើ ដោយ​ធ្វើការ​រុះរើ​សំណង់ និង​ការ្យ​ផ្សេង​ៗ ហើយ​ចាក​ចេញពី​ទីតាំង​ដី រួច​ប្រគល់​ជូន​អាជ្ញាធរ​កាន់កាប់​ដី​រដ្ឋ និង​ម្ចាស់​កម្មសិទ្ធិ​ស្របច្បាប់​» ។ ប្រភព​ដដែល​បាន​ព្រមាន​ថា បុគ្គល​ពាក់ព័ន្ធ​ទាំងឡាយ​ណា​ដែល​បាន​ធ្វើ​សកម្មភាព​ដូច​បាន​រៀបរាប់​ខាងលើ នឹង​ត្រូវ​ផ្តន្ទាទោស​តាម​មាត្រា​ច្បាប់​ដូច​ខាងក្រោម​៖ ១-​មាត្រា​៩៧ និង​មាត្រា ៩៨ នៃ​ច្បាប់​ស្តី​ពី​ព្រៃឈើ ជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ដូច​ជា​៖ ក្លែងបន្លំ​លិខិត​សាធារណៈ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ព្រៃឈើ ឬ​សត្វព្រៃ បំផ្លាញ លាក់បាំង លក់ ឬ​លួច​វត្ថុ​តាង​ព្រៃឈើ កំទេច ផ្លាស់​ប្តូរ លុប​បំបាត់ ឬ​ធ្វើ​ឱ្យ​ខូចខាត​ដល់​ព្រំសីមា​នៃ​តំបន់​ព្រៃឈើ កាប់​រាន​ព្រៃ ឈូស​ឆាយដី​ព្រៃ ហ៊ុម​ព័ទ្ធ​កាន់កាប់​ដី​ព្រៃ ត្រៀ​វ បំពុល កាប់​បំផ្លាញ ផ្តួលរំលំ​ដើមឈើ ឬ​គាស់​រំលើង​ប្រមូល​គល់ឈើ បង្ក​ឱ្យ​ភ្លើង​ឆេះ​ព្រៃ​ដោយ​ចេតនា ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ព្រៃឈើ​ថ្នាក់​ទី​១ ដែល​ត្រូវ​ជាប់​ពន្ធនាគារ​ពី ០៥(​ប្រាំ​)​ឆ្នាំ ទៅ ១០(​ដប់​)​ឆ្នាំ និង​ត្រូវ​រឹបអូស​វត្ថុ​តាង​ទាំងអស់​មក​ជា​សម្បត្តិ​រដ្ឋ​។ ករណី​ជន​ប្រព្រឹត្ត​បទល្មើស ។ សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​បាន​បន្ត​ថា ក្នុង​ករណី​បុគ្គល​ទាំងនោះ «​មិន​រាងចាល ត្រូវ​ផ្តន្ទាទោស​ទ្វេរ​ដង​នៃ​ទោស​ខាងលើ​» ។ បន្ថែម​ពីលើ​នេះ​បុគ្គល​ដែល​កំពុង​រុករាន​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក ដី​ព្រៃកោងកាង និង​ដី​របស់​រដ្ឋ​ផ្សេង​ៗ​ទៀត គឺ​ប្រឈម​មុខ​នឹង​បទល្មើស​ផ្សេង​ទៀត ដូច​ជា មាត្រា ៩៨ នៃ​ច្បាប់​ស្តី​ពី​ជលផល បាន​ចែង​ថា ត្រូវ​ផ្តន្ទាទោស​ក្រោម​បទល្មើស​ជលផល​ថ្នាក់ ទី​១ ដែល​ត្រូវ​ដាក់​ពន្ធនាគារ​ពី ០៣(​បី​)​ឆ្នាំ ទៅ ០៥(​ប្រាំ​)​ឆ្នាំ និង​វត្ថុ​តាង​ទាំងអស់​ត្រូវ​រឹបអូស​ជា​សម្បត្តិ​រដ្ឋ ឬ​បំផ្លាញ​ចោល និង​ដកហូត​កិច្ចព្រមព្រៀង ឬ​លិខិតអនុញ្ញាត ចំពោះ​ជន​ណា​ដែល​កាប់​ឆ្ការ​គាស់​រាន ឈូស​ឆាយ​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ឬ​ហ៊ុម​ព័ន្ធ​កាន់កាប់​ព្រៃ​លិច​ទឹក និង​ព្រៃកោងកាង ។ ចំពោះ​ជន​ណា​ប្រព្រឹត្ត​បទល្មើស​ជលផល​ថ្នាក់​ទី​១ ចាប់ពី ២ ដង​ឡើង​ទៅ ត្រូវ​ផ្តន្ទាទោស​ទ្វេ​ដង នៃ​បទល្មើស​ជលផល​ថ្នាក់​ទី​១ នៃ​មាត្រា​នេះ ៕