Close menu
ព័ត៌មានជាតិ
ព័ត៌មានអន្តរជាតិ
ព័ត៌មានកីឡា
សេដ្ធកិច្ច
អចលនទ្រព្យ
វីឌីអូ
អំពីយើង
ទំនាក់ទំនងយើង
ខ្មែរ
English
សម្ដេច ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧
Admin Alynana
|
Dec 21, 2021
(ភ្នំពេញ)៖
សម្ដេចតេជោ ហ៊ុន សែន និងប្រធានរដ្ឋវៀតណាម អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ចំនួន០៧ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១
បន្ទាប់ពីជំនួបពិភាក្សាការងាររួចហើយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ង្វៀន សួនហ៊្វុក ប្រធានរដ្ឋវៀតណាម បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន០៧រួមមាន:
១- ផែនការសហប្រតិបត្តិការឆ្នាំ២០២២ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
២- ផែនការសហប្រតិបត្តិការប្រចាំឆ្នាំ២០២២ រវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម។
៣- កំណត់ហេតុនៃកិច្ចប្រជុំលើកទី១៩ របស់គណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
៤- កំណត់ហេតុនៃកិច្ចប្រជុំរវាងប្រធានគណៈកម្មការព្រំដែនចម្រុះកម្ពុជា-វៀតណាម។
៥- អនុស្សារណៈនៃកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំសម្រាប់ឆ្នាំ២០២១-២០២៥។
៦- អនុស្សារណៈនៃការយោគយល់គ្នារវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ដីពីការបញ្ចប់ការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែនរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
៧- ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២២-២០២៣ រវាងក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌វៀតណាម៕
សូមបញ្ជាក់ថា ប្រធានាធិបតីវៀតណាម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖៣០នាទី ព្រឹកថ្ងៃអង្គារនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋរយៈពេល២ថ្ងៃ នាថ្ងៃទី២១-២២ ខែធ្នូ ឆ្នាំ២០២១នេះ៕
Related posts
Admin Alynana
May 19, 2025
បេក្ខជនចំនួន ៥រូប បានជាប់ជាជ័យលាភី ក្នុងចំណោម បេក្ខជនបេក្ខនារី ១០០នាក់ ផ្នែកសន្តិសុខសាយប័រ
Admin Alynana
Feb 17, 2025
រដ្ឋមន្ត្រីកសិកម្ម៖ កម្ពុជាមិនត្រឹមរក្សាបានសន្តិសុខស្បៀងរឹងមាំនោះទេ ថែមទាំងអាចនាំចេញទៅទូទាំងពិភពលោក
Admin Alynana
Dec 23, 2024
តើអ្វីទៅជាសាយប័រ (Cyber Security)? តើសាយប័រជះឥទ្ធិពលអ្វីខ្លះក្នុងសង្គម?