Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ក្រសួងកសិកម្មចេញរបាយការណ៍បឋមឃើញថា ផលិតផលកសិកម្មឆ្នាំ២០២១ មានការកើនឡើងខ្លាំងជាង ២០២០

Admin Alynana | Jan 04, 2022
ក្រសួងកសិកម្មចេញរបាយការណ៍បឋមឃើញថា ផលិតផលកសិកម្មឆ្នាំ២០២១ មានការកើនឡើងខ្លាំងជាង ២០២០
Clinic narith

 

ភ្នំពេញ៖ យោងតាមរបាយការណ៍ជាបឋមដែលទទួលបានពីអគ្គនាយកដ្ឋានកសិកម្មនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២បានឲ្យដឹងថា នៅឆ្នាំ២០២១ កន្លងទៅនេះ កម្ពុជាសម្រេចបាន៖

១. ផលិតកម្មដំណាំកសិកម្មនៅទូទាំងប្រទេសទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០,

២. តម្លៃផលិតផលសរុបនៃផលិតកម្មដំណាំសរុបមានទំហំ  ១០ ៥៦៧ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥%ធៀបនឹងឆ្នាំ២០២០ ។

I. ផលិតកម្មដំណាំកសិកម្ម

ផលិតកម្មដំណាំកសិកម្មឆ្នាំ២០២១ ទទួលបានសរុបចំនួន ៣៥ ៩៧៤ ១៣៨ តោន កើនឡើងចំនួន ២៣%ធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២៨ ៥៨៩ ៤៩៣ តោន ក្នុងនោះ៖

        ១. ដំណាំស្រូវ មានចំនួន ១២ ២០៦ ៩១១ តោន កើនឡើងចំនួន ១១,៦៣% ធៀបនឹងឆ្នាំ២០២០ ដែលមានបរិមាណចំនួន ១០ ៩៣៥ ៦១៨តោន

  ២. ដំណាំសាកវប្បកម្ម មានចំនួន ៤ ៦០៨ ២៣៣ តោន ដែលមានប្រភេទដំណាំសំខាន់ៗដូចខាងក្រោម៖ 

- ដំណាំបន្លែគ្រប់ប្រភេទ មានចំនួន ៩០៨ ៥៩៥ តោន 

- ដំណាំហូបផ្លែ មានចំនួន ៣ ៦៩៩ ៥៤៨ តោន (ស្វាយចំនួន ២ ១៩៧ ២៦៥ តោន ចេកអំបូងលឿងចំនួន ៤៦៣ ១៤២ តោន ក្រូចពោធិ៍សាត់ចំនួន ១២១ ៨៦៤តោន មៀនប៉ៃលិន/មៀន ចំនួន ១៣១ ៤៩៨ តោន និងដំណាំហូបផ្លែផ្សេងទៀតចំនួន ៥៤៣ ៤២៤ តោន) 

- រុក្ខជាតិលម្អ មានចំនួន ៩០តោន។

 ៣. ដំណាំឧស្សាហកម្ម មានចំនួន ១៩ ១៥៨ ៩៩៥ តោន ដែលប្រភេទដំណាំសំខាន់ៗដូចខាងក្រោម៖

- ដំណាំដំឡូងមី មានចំនួន ១៤ ៧២៨ ៥២០ តោន 

- ដំណាំពោតក្រហម មានចំនួន ៦៩៩ ០៧៥ តោន 

- ដំណាំអំពៅ មានចំនួន ២ ៤២១ ៩៦៥ តោន

- គ្រាប់ស្វាយចន្ទី មានចំនួន ៤៧២ ៦៣៦ តោន

- ដូង មានចំនួន ១៩០ ៩២៤ តោន

- និងដំណាំឧស្សាហកម្មផ្សេងទៀតមានចំនួន ៦៤៥ ៨៧៥ តោន។

II. ការប៉ាន់ស្មានតម្លៃជាទឹកប្រាក់ទទួលបានពីផលិតកម្មដំណាំកសិកម្ម

 តាមការប៉ាន់ស្មានតម្លៃជាទឹកប្រាក់ដែលទទួលបានពីផលិតកម្មដំណាំកសិកម្មឆ្នាំ២០២១ សរុបមានចំនួនប្រមាណ ១០ ៥៦៧ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ៣៣,១៥% ក្នុងនោះ៖

- តម្លៃទទួលបានពីការនាំចេញកសិផលមានវិញ្ញាបនបត្រ មានចំនួន ៣ ៩៥៨ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ១០៥,៤៣%

- តម្លៃទទួលបានពីការនាំចេញកសិផលគ្មានវិញ្ញាបនបត្រ មានចំនួន ៩៥៩ លានដុល្លារអាមេរិកថយចុះចំនួន ៣៦,២៩% ធៀបឆ្នាំ២០២០

- តម្លៃទទួលបានពីកសិផលដែលសល់សម្រាប់ប្រើប្រាស់ក្នុងស្រុក មានចំនួន ៥ ៦៤៨ លានដុល្លារអាមេរិក កើនលើសឆ្នាំ២០២០ចំនួន ២៥,៤៥%។EE60AF76-D5D7-43E6-BE5F-9B71BEF1DB5C