Alynana Media Cambodia
Icon Collap
clinic narit

សូមប្រយ័ត្ន! រកឃើញមនុស្ស ៥នាក់ នៅកំពតវិជ្ជមានអូមីក្រុង ឆ្លងតាមអ្នកជំងឺជាបុរសវ័យ ២៣ឆ្នាំប្រកាសដំបូងគេក្នុងសហគមន៍

Admin Alynana | Jan 12, 2022
សូមប្រយ័ត្ន! រកឃើញមនុស្ស ៥នាក់ នៅកំពតវិជ្ជមានអូមីក្រុង ឆ្លងតាមអ្នកជំងឺជាបុរសវ័យ ២៣ឆ្នាំប្រកាសដំបូងគេក្នុងសហគមន៍
Clinic narith

រកឃើញមនុស្ស ៥ នាក់វិជ្ជមានវីរុសអូមីក្រុង ដែលឆ្លងតាមអ្នកជំងឺជាបុរសវ័យ ២៣ឆ្នាំប្រកាសដំបូងគេក្នុងសហគមន៍ ដែលពួកគាត់រស់នៅ តានី ទូកមាស ខេត្តកំពត ។ នេះបើយោងតាម ប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានថ្លែងកាលពីថ្ងៃទី ១១ ខែមករា ២០២២ ក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មាន ។

បើតាមលោកស្រី ឱ វណ្ណឌីន អ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់នោះ គឺកំពុងដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពួកគាត់មិនមានស្ថានភាពឈឺធ្ងន់ធ្ងរនោះទេ។ លោកស្រីបន្ថែមថា ពួកគាត់សុទ្ធតែបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយអ្នកខ្លះបាន១ដូស ខ្លះ២ដូស និងមានខ្លះចាក់បាន៣ដូសហើយផងដែរ។

គួរបញ្ជាក់ផងដែរថា បុរសវ័យ ២៣ឆ្នាំប្រកាសដំបូងគេដែលវិជ្ជមានអូមីក្រុង ក្នុងសហគមន៍ តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ បុរសរូបនេះ បានធ្វើដំណើរទៅជាច្រើនកន្លែង ដូចជា នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ ខេត្តសៀមរាប និង ទៅលេងទីតាំងមួយចំនួននៅតានីទូកមាសខេត្តកំពតដោយបានធ្វើដំណើរជាមួយបងប្អូនជីដូនមួយមកពី ប្រទេសអូស្ត្រាលីមកដល់រាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ហើយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ គាត់បានទៅកំដរអ្នកជំងឺដែលជាបងប្អូនជីដូនមួយគាត់នៅមន្ទីរពេទ្យមួយ ដែលក្រោយមកក៏បានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩ អូមីក្រុង។

លោកស្រី ឱ វណ្ណឌីន បានអះអាងថា បច្ចុប្បន្ននៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ប្រមាណជាង១០០ករណីហើយ ប៉ុន្ដែភាគច្រើនជាករណីនាំចូល៕