លោក Takahashi Fumaiki បានអះអាងថា ក្រុមការងាររបស់លោក បានធ្វើការសិក្សាមួយចំនួនរួចហើយនៅស្ទឹងព្រែកត្នោតនេះ មុនស្នើសុំសម្ដេចតេជោ ពិនិត្យលទ្ធភាពការដោះស្រាយបញ្ហាទឹកជំនន់នៅស្ទឹងព្រែកត្នោត។ ក្រៅពីបញ្ហានេះ លោកប្រធានសមាគមជប៉ុន-កម្ពុជា ក៏បានស្នើសុំការអនុញ្ញាតពីសម្ដេចតេជោ ដើម្បីនាំប្រតិភូក្រុមអ្នកវិនិយោគទុនធុនកណ្ដាលរបស់ជប៉ុនមកកាន់កម្ពុជានៅខែមេសា ខាងមុខ។ ជាមួយគ្នានេះ លោកក៏បានស្នើសុំប្រគល់ទីតាំងដីមួយកន្លែងជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីរៀបចំធ្វើជាសួនអនុស្សាវរីយ៍កម្ពុជា-ជប៉ុន ដោយដាក់ឈ្មោះថា សួន(PKO)សម្រាប់ប្រជាជនប្រើប្រាស់ផង និងសម្រាប់ជាតំណាងនៃទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុនផង។
ដោយឡែក ពាក់ព័ន្ធនឹងការការពារទឹកជំនន់ស្ទឹងព្រែកត្នោតវិញ សម្ដេច ក៏បានណែនាំឲ្យលោក សុខចិន្តា សោភា សហការសម្របសម្រួលជាមួយលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីអនុញ្ញាតឱ្យប្រតិភូលោកTakahashi Fumaiki បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងករណីនេះ ៕