(អន្តរជាតិ)៖ ខណៈដែលប្រទេសចិន និងរុស្ស៊ីបានប្រកាសថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យ ថាមពល ក្រុមហ៊ុនប្រេង និងឧស្ម័ន មកពីភាគីទាំងពីរ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មី ក្នុងសប្តាហ៍នេះ។នេះបើ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មានបានអោយដឹងថា សាជីវកម្មប្រេងជាតិចិន (CNPC) និងក្រុមហ៊ុន Gazprom បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់ និងទិញរយៈពេលវែងសម្រាប់ឧស្ម័នធម្មជាតិ ដែលត្រូវផ្គត់ផ្គង់តាមរយៈផ្លូវ Far Easte។
ក្រុមហ៊ុន Gazprom បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ការចុះហត្ថលេខាលើឯកសារនេះ គឺជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដែលមានផល ប្រយោជន៍ទៅវិញទៅមករវាងប្រទេសរុស្ស៊ី និងប្រទេសចិនក្នុងវិស័យឧស្ម័ន។
យោងតាមក្រុមហ៊ុន Gazprom បានឱ្យដឹងថា នៅពេលដែលគម្រោងឈានដល់សមត្ថភាពពេញលេញ បរិមាណនៃការផ្គត់ផ្គង់ឧស្ម័នតាមបំពង់របស់រុស្ស៊ី ទៅកាន់ប្រទេសចិន នឹងកើនឡើង ១០ ពាន់លានម៉ែត្រ គូប ដែលស្មើនឹង ៤៨ ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំ នេះ៕