Alynana Media Cambodia
Icon Collap
clinic narit

នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ពីរគ្រាប់នៅតាមមាត់អូរ

Admin Alynana | Feb 09, 2022
នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានប្រទះឃើញគ្រាប់កាំភ្លើងធុនធ្ងន់ពីរគ្រាប់នៅតាមមាត់អូរ
Clinic narith

(បាត់ដំបង)៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទធុនធ្ងន់ចំនួន ០២ គ្រាប់ត្រូវបានប្រទះឃើញ ខណៈកម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូន ចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន កម្ពុជា-ថៃ។

សមត្ថកិច្ច ឱ្យ​ដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះស្របពេលដែលកម្លាំងឈរជើងនៅតំបន់ព្រំដែនចុះធ្វើការល្បាតកាលពីព្រឹកដើម​សប្តាហ៍នេះ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចជំនាញបញ្ជាក់បន្តថា: គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ដែលបានប្រទះឃើញនាពេលនេះគឺជាប្រភេទគ្រាប់ DK ៧៥ ហើយគ្រាប់ទាំងនេះមិនមែនជាគ្រាប់ដែលក្រុមខិលខូចលាក់ទុកនោះទេ ប៉ុន្តែវាគឺជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមមកម្លេះ នេះបើយោងទៅតាមប្រភេទសភាពអាយុកាលនិងភាពពុកផុយរបស់គ្រាប់។

ក្រោយការប្រទះឃើញគ្រាប់ទាំងនេះកម្លាំងសមត្ថកិច្ចបានរាយការណ៍ និងប្រគល់ជូនទៅមន្ត្រីជំនាញរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (CMAC)នៅកម្ពុជាដើម្បីយកទៅដុតកម្ទេចចោលនៅពេលក្រោយ៕