Alynana Media Cambodia
Icon Collap
clinic narit

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២២.៨លាននាក់ហើយ

Admin Alynana | Mar 09, 2022
ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២២.៨លាននាក់ហើយ
Clinic narith

(កម្ពុជា) គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២២.៨លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៩ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២៖

ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៨៨០,២៥៣នាក់ (ស្លាប់ ១៥០,៨៣១នាក់)
វៀតណាម ឆ្លងចំនួន ៤,៧៧៦,៨៧៣នាក់ (ស្លាប់ ៤០,៩៧៧នាក់)
ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៨,៧១០នាក់ (ស្លាប់ ៥៧,០៧២នាក់)
ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៦៨០,៤៦៣នាក់ (ស្លាប់ ៣៣,៣៨៤នាក់)
ថៃ ឆ្លងចំនួន ៣,០៦៦,៨០០នាក់ (ស្លាប់ ២៣,៣៧២នាក់)
សិង្ហបុរី ឆ្លងចំនួន ៨៤៨,៥៤២នាក់ (ស្លាប់ ១,០៩៩នាក់)
មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០១,០២០នាក់ (ស្លាប់ ១៩,៣៩៤នាក់)
ទ្បាវ ឆ្លងចំនួន ១៤៤,៥៥១នាក់ (ស្លាប់ ៦៣៣នាក់)
កម្ពុជា ឆ្លងចំនួន ១៣៣,០៦៥នាក់ (ស្លាប់ ៣,០៤៣នាក់)
ព្រុយណេ ឆ្លងចំនួន ៩៧,០១៨នាក់ (ស្លាប់ ១៥១នាក់)៕

ដោយក្រុមការងារ៖ LNN