Alynana Media Cambodia
Icon Collap
clinic narit

អនុរដ្ឋមន្រ្តីនៃមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីនបាននិយាយថាអ្នកមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែនប្រសិនបើ

Admin Alynana | Mar 09, 2022
អនុរដ្ឋមន្រ្តីនៃមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីនបាននិយាយថាអ្នកមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែនប្រសិនបើ
Clinic narith

(កៀវ)៖ អនុរដ្ឋមន្រ្តីនៃមហាផ្ទៃអ៊ុយក្រែន លោក យេវហេន យេននីន (Yevhen Yenin) បាននិយាយកាលពីថ្ងៃអង្គារ៍សប្តាហ៏នេះថា ជនបរទេសដែលស្ម័គ្រចិត្តជួយប្រយុទ្ធដើម្បីអ៊ុយក្រែន នឹងមានសិទ្ធិទទួលបានសញ្ជាតិអ៊ុយក្រែន។

នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២។

សារព័ត៌មានអ៊ុយក្រែន Ukrinform បានដកស្រង់សម្តីរបស់លោក យេននីន ថា អ៊ុយក្រែន កំពុងបង្កើតកងកម្លាំងអន្តរជាតិមួយដើម្បីការពារទឹកដី ដែលរួមមានជនបរទេស ដែលចង់ចូលរួមក្នុងការតស៊ូប្រឆាំងនឹងការវាប្រហាររបស់រុស្ស៊ី និងការពារសន្តិសុខពិភពលោក។

លោក យេននីន បានបន្ថែមថា ចំនួនអ្នកស្ម័គ្រចិត្តបរទេសកំពុងកើនឡើង ហើយអ្នកទាំងអស់នោះនឹងចុះកិច្ចសន្យាទទួលបានលិខិតឆ្លងដែនយោធា ដែលនឹងជំនួសដោយលិខិតអនុសញ្ញាតការស្នាក់នៅ របស់ពួកគេ។ នៅពេលខាងមុខទៀតនោះ ប្រសិនបើជនបរទេសទាំងនេះ ចង់ក្លាយជាពលរដ្ឋអ៊ុយក្រែន ច្បាប់របស់យើងនឹងផ្តល់មធ្យោបាយ ឱ្យពួកគេ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៏មុន ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា យុទ្ធជនបរទេសដំបូង ក្នុងចំណោម ១៦,០០០នាក់ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីចូលរួមប្រយុទ្ធជាមួយរុស្ស៊ី។ ស្ថានទូតអ៊ុយក្រែន ត្រូវគេដឹងថា បានជួយជ្រើសរើសអ្នកប្រយុទ្ធបរទេស ដែលអ្នកខ្លះមិនធ្លាប់ទទួលការហ្វឹកហ្វឺនយោធាពីមុនមកទេ៕