Alynana Media Cambodia
Icon Collap
clinic narit

អ្នកវិនិយោគខាងវិស័យអចលនទ្រព្យនៅចិនមួយចំនួនកំពុងព្យាយាមក្នុងការរកប្រាក់សងមូលបត្របំណុលតាមការកំណត់របស់ម្ចាស់បំណុល

Admin Alynana | Mar 18, 2022
អ្នកវិនិយោគខាងវិស័យអចលនទ្រព្យនៅចិនមួយចំនួនកំពុងព្យាយាមក្នុងការរកប្រាក់សងមូលបត្របំណុលតាមការកំណត់របស់ម្ចាស់បំណុល
Clinic narith

អន្តជាតិ៖ ប្រទេសចិនកំពុងមានការ ព្រួយបារម្ភពីភាគហ៊ុនរបស់អ្នកអភិវឌ្ឍន៍របស់ប្រទេសចិនបានធ្លាក់ចុះខ្លាំង ដែលធ្វើឲ្យម្ចាស់ក្រុមហ៊ុនមួយចំនួន ពិបាកក្នុងការសងបំណុល ក្រុមហ៊ុនខ្លះដល់ថ្នាក់លក់ភាគហ៊ុនរបស់ខ្លួនថែមទៀតផង ក្នុងនោះក៏មានក្រុមហ៊ុន Guangzhou R&F ផងដែរ។ ក្រុមហ៊ុន Guangzhou R&F បានឲ្យដឹងថា Vauxhall Square នៅ Vauxhall ត្រូវបានលក់ក្នុងតម្លៃ 95.7 លានផោន (124.8 លានដុល្លារអាមេរិក) ដោយមានការបញ្ចុះតម្លៃប្រហែល 42 ភាគរយចំពោះការវាយតម្លៃនៅក្នុងទីផ្សារ។ ក្រុមហ៊ុននេះបាននិយាយថា R&F នឹងទទួលរងការខាតបង់ចំនួន 68.8 លានផោនពីការលក់Vauxhall Square របស់ខ្លួន។

 

ក្រុមហ៊ុនមួយចំនួនត្រូវបានធ្លាក់ចំណាត់ថ្នាក់ដូចជា ក្រុមហ៊ុន Sunac China Holdings Ltd. និង Jiayuan International Group Ltd. ត្រូវបានទម្លាក់ចំណាត់ថ្នាក់ដោយ Fitch ពី B+ ទៅ B ដោយដោយសារតែមិនប្រាកដប្រជា អំពីការកើនឡើងនៃបំណុលដែលកើតឡើងនៅប៉ុន្មានខែខាងមុខ ចំពេលមានការថយចុះទំនុកចិត្តទីផ្សារ និងការធ្លាក់ចុះនៃការលក់។ ក្រុមហ៊ុនវាយតម្លៃបានលើកឡើង ពីទម្រង់អាជីវកម្មទន់ខ្សោយរបស់អ្នកអភិវឌ្ឍន៍ចិន បន្ទាប់ពីការលក់មានការធ្លាក់ចុះជាបន្តបន្ទាប់។

មូលបត្របំណុលដែលពាក់ព័ន្ធគឺ 1.51 ពាន់លានយន់ (237 លានដុល្លារ) របស់ក្រុមហ៊ុន Shenzhen Logan Holding Co ជាអង្គភាពដ៏សំខាន់របស់ Logan កំពុងស្វែងរកការបង់ប្រាក់ 5% នៃប្រាក់ដើមលើមូលបត្របំណុលប្រាក់យន់ចំនួនពីរ ដែលត្រូវបង់ក្នុងខែនេះ រហូតដល់ខែមិថុនា ឆ្នាំ 2023 ។

ក្រុមហ៊ុន China Great Wall Asset Management Co. បាននិយាយថា ខ្លួនបានទទួលការយល់ព្រមក្នុងការលក់មូលបត្របំណុលចំនួន 10 ពាន់លានយន់នៅលើទីផ្សារអន្តរធនាគារ  ហើយវានឹងប្រើប្រាស់ប្រាក់ចំណូលដើម្បីជួយអ្នកអភិវឌ្ឍន៍ធំៗ ក្នុងការកាត់បន្ថយ ហានិភ័យ និងសងបំណុលវិញ។

 

ក្តីបារម្ភអំពីតម្លាភាព និងអភិបាលកិច្ចបានញាំញីអ្នកវិនិយោគនៅក្នុងក្រុមហ៊ុនអចលនទ្រព្យចិន ក្នុងរដូវកាលនៃការរកប្រាក់ចំណូល។ យ៉ាងហោចណាស់មានសវនករចំនួនបួននាក់បានលាលែងពីតំណែង ឬ ត្រូវបានជំនួសនៅដើមឆ្នាំនេះ ដោយទីភ្នាក់ងារវាយតម្លៃពិភពលោក។ ពេលវេលាសម្រាប់អ្នកអភិវឌ្ឍន៍របស់ប្រទេសចិន ដើម្បីមកសម្អាតបំណុលរបស់ខ្លួនជិតដល់ពេលបញ្ចប់ហើយ៕