Alynana Media Cambodia
Icon Collap
clinic narit

សម្ដេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព ក្នុងការទប់ទល់ការឆ្លងរាលដាល និងឈានដល់ការបើកសេដ្ឋកិច្ចឡើងវិញ

Admin Alynana | Mar 18, 2022
សម្ដេចតេជោ ហ៊ុន សែន៖ ការចាក់វ៉ាក់សាំងគឺជាកិច្ចការអាទិភាព ក្នុងការទប់ទល់ការឆ្លងរាលដាល និងឈានដល់ការបើកសេដ្ឋកិច្ចឡើងវិញ
Clinic narith
 
ភ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២ គឺជាពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ អាស្ត្រាហ្សេនីកា ចំនួន ៥២ ៣,១០០ដូស ជាជំនួយរបស់ប្រទេសហុងគ្រី។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា កម្ពុជាពិតជាអរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាល នៃប្រទេសហុងគ្រី ដែលផ្ដល់វ៉ាក់សាំងដល់កម្ពុជា។ ប្រទេសហុងគ្រី គឺជាប្រទេសទី០៦ ដែលផ្ដល់វ៉ាក់សាំងមកកម្ពុជា ក្នុងក្របខណ្ឌទ្វេភាគី។ សម្ដេចតេជោ ហ៊ុន សែន មើលឃើញថា អំណោយនេះគឺជាកាយវិកាមនុស្សធម៌ លើការប្រយុទ្ធនិងជំងឺកូវីដ១៩ នៅកម្ពុជា និងលើសកលលោកទាំងមូល។ សម្ដេចសង្កត់ធ្ងន់ថា សម្រាប់កម្ពុជាគឺវាយតម្លៃខ្ពស់បំផុតចំពោះវប្បធម៌ចែករំលែកវ៉ាក់សាំង ដែលពិតជាមានសារៈសំខាន់។
 
សម្ដេចតេជោ ហ៊ុនសែន បន្ថែមទៀតថា ចំពោះការរាតត្បាត នៃជំងឺកូវីដ១៩ នៅតែបន្តអូសបន្លាយ ហើយជាពិសេសគឺបំប្លែងខ្លួនថ្មីៗជាបន្តបន្ទាប់។ ព្រោះការរាតត្បាតនៃជំងឺនេះហាក់នៅមិនប្រាកដប្រជាទើបរាជរដ្ឋាភិបាលបន្តពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួនរហូតមានភាពស៊ាំនៅក្នុងសង្គម។ សម្ដេចតេជោ ហ៊ុន សែន ដាក់ការជឿជាក់ថា ការចាក់វ៉ាក់សាំងនៅតែជាកិច្ចការអាទិភាព ហើយតាមរយៈវ៉ាក់សាំងសម្ដេចរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងងើបឡើងលើស ៥ភាគរយ ក្នុង ២០២២នេះ។
 
ស្របពេលដែលសកលលោកទាំងមូលកំពុងរងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩ ឥទ្ធិពលអវិជ្ជមានក៏កើតឡើងបន្ថែមទៀតដោយសារជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ ករណីនេះសម្ដេចតេជោ ហ៊ុន សែន សម្គាល់ថាជារឿងគួរឲ្យព្រួយបារម្ភ ព្រោះជម្លោះនេះនឹងជះឥទ្ធិពលមិនល្អដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាកម្ពុជាបើជម្លោះនៅតែបន្ដអូសបន្លាយ។ តែយ៉ាងណានៅពេលនេះកម្ពុជាក៏នៅតាមដានយ៉ាងយកចិត្តទុកដាក់អំពីសភាពការណ៍ ដើម្បីអាចយុទ្ធសាស្រ្ដអន្ដរាគមន៍ទាន់ពេលវេលា។ យ៉ាងណាទាំងជំងឺកូវីដ១៩ និងជម្លោះរុស្ស៊ី អ៊ុយក្រែន គឺជាបញ្ហាដែលនៅតែមិនប្រាកដប្រជា ប៉ុន្ដែចំពោះការការពារសុខភាពប្រជាជនពីជំងឺគឺជារឿងចាំបាច់ត្រូវបន្តធ្វើ។
 
កម្ពុជាត្រូវបានពិភពលោកសរសើរពីភាពប៉ិនប្រសព្វក្នុងការដាក់ផែនការយុទ្ធសាស្រ្ដប្រយុទ្ធនិងជំងឺកូវីដ១៩។ មានប្រសាសន៍នៅក្នុងពិធីនេះដែរ ទីប្រឹក្សា និងជាភារធារី ស្ដីទី នៃស្ថានទូតហុងគ្រី ប្រចាំកម្ពុជា លោក វីស្វាន់ បាកូស តាមរយៈអ្នកបកប្រែមានប្រសាសន៍ថា អស់រយពេលជាង ២ឆ្នាំមកហើយដែលជំងឺកូវីដ១៩ បានរាតត្បាតបង្កឲ្យយើងជួបការពិបាក តែយ៉ាងណាវិបត្តិនេះក៏បង្ហាញអោយឃើញថាយើងត្រូវការការពឹងផ្អែកគ្នាទៅវិញទៅមក។ ហុងគ្រី ពិតជារីករាយដែលឃើញកម្ពុជាជោគជ័យប្រយុទ្ធនិងជំងឺកូវីដ១៩ ដែលឈានការចាក់វ៉ាក់សាំងខ្ពស់ និងចំនួនអ្នកស្លាប់ស្ថិតក្នុងកម្រិតទាបបំផុត បើប្រៀបធៀបទូទាំងពិភពលោក។
 
សម្រាប់ហុងគ្រីជឿជាក់ថា ជំនួយនៅពេលមានតម្រូវការគឺជាជំនួយដែលមានសារៈសំខាន់ហើយជាជំនួយពិតប្រាកដ ហើយជំនួយនាពេលនេះ គឺជាជំហ៊ានថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយហុងគ្រីគឺមានការប្ដេជ្ញាចិត្តជួយដល់កម្ពុជាការអភិវឌ្ឍប្រទេសដើម្បីជាផលប្រយោជន៍រួមគ្នារវាងកម្ពុជា និងហុងគ្រី៕