Alynana Media Cambodia
Icon Collap
clinic narit

មួយខែនៅអ៊ុយក្រែន៖ ជីវិតធម្មតាទាំងអស់ត្រូវបានបាត់បង់ នៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។

Admin Alynana | Mar 23, 2022
មួយខែនៅអ៊ុយក្រែន៖ ជីវិតធម្មតាទាំងអស់ត្រូវបានបាត់បង់ នៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។
Clinic narith

 

មួយខែនៅអ៊ុយក្រែន៖ ជីវិតធម្មតាទាំងអស់ត្រូវបានបាត់បង់ នៅក្នុងសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន។

         ប្រជាជននៅអ៊ុយក្រែនមួយចំនួន ពួកគេទើបតែបានចាកចេញពីប្រទេសមួយក្រោមការវាយប្រហារដ៏ឃោរឃៅ ហើយមិនដឹងថាពេលណាវានឹងបញ្ចប់នោះទេ។

Nikaជាប្រជាជនអ៊ុយក្រែនម្នាក់បាននិយាយដោយរៀបរាប់ពីរបៀបដែលនាងបានចំណាយពេលសប្តាហ៍ដំបូងនៃសង្រ្គាមនៅក្នុងបន្ទប់ក្រោមដីរបស់ម្តាយមីងរបស់នាងថា "នាង មានការភ័យស្លន់ស្លោព្រោះ ត្រូវលាក់ខ្លួនខណៈដែលជីវិតរបស់នាងស្ថិតក្នុងគ្រោះថ្នាក់" ។

នាងបាននិយាយថា "វាត្រជាក់ និងតូចយើងមិនមានអាហារច្រើនទេ នេះគឺជារយៈពេលដ៏គួរឱ្យតក់ស្លុត។ ឥឡូវនេះខ្ញុំខ្លាចគ្រប់សំឡេងបើអ្នកណាទះដៃ ខ្ញុំគិតថាខ្ញុំនឹងយំ ខ្ញុំចាប់ផ្តើមញ័រ។នាងបានបន្តទៀតថា យើងគ្រាន់តែចង់ត្រឡប់ទៅវិញ យើងចង់ដឹងថាគ្រួសាររបស់យើងនឹងមានជីវិតទេនៅថ្ងៃស្អែក យើងចង់បានសន្តិភាព។

នាងរស់នៅKharkiv មានចម្ងាយត្រឹមតែ 40km ពីព្រំដែនរុស្ស៊ី។ មនុស្សភាគច្រើននៅទីនោះនិយាយភាសារុស្សីជាភាសាទីមួយ មិនមែនភាសាអ៊ុយក្រែនទេ ។ នោះហើយជាមូលហេតុដែលលោក វ្ល៉ាឌីមៀ ពូទីន គិតថា កងទ័ពរបស់គាត់អាចរមៀលចូលទៅក្នុងទីក្រុង Kharkiv ហើយចូលកាន់កាប់ ឬចូលទៅក្នុង Mariupol, Sumy Kherson វាកំពុងសម្លាប់មនុស្សដែលលោក វ្ល៉ាឌីមៀ ពូទីន អះអាងថា គាត់កំពុងជួយសង្គ្រោះ។ ដូច្នេះនៅពេលដែលយើងឆ្លងកាត់ទេសភាពដែលគ្របដណ្តប់ដោយប៉ុស្តិ៍ត្រួតពិនិត្យ និងលេណដ្ឋានជីកចូលទៅក្នុងវាលស្រូវសាលី យើងក៏បានឃើញផ្ទាំងប៉ាណូធំៗជាច្រើនដែលប្រាប់រុស្ស៊ី ឬលោកពូទីនខ្លួនឯងឱ្យវង្វេងនឹងមហិច្ឆតារបស់ខ្លួន។ សារផ្សេងទៀតដែលដាក់នៅតាមផ្លូវបាននិយាយទៅកាន់ទាហានរុស្ស៊ីដោយផ្ទាល់ថា៖ «សូមគិតពីក្រុមគ្រួសាររបស់អ្នក»និង ចុះចាញ់ហើយនៅរស់ ។វាគ្មិនរុស្ស៊ីម្នាក់នាងទាមទារឱ្យដឹងថាហេតុអ្វីបានជារុស្ស៊ីធ្វើបែបនេះ? «យើងមិនបានសុំឲ្យ សង្គ្រោះទេ»។ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅលើរថភ្លើងជម្លៀស មានស្ត្រីស្រែកយំ សត្វចិញ្ចឹមត្រូវគេវាយ ហើយបុរសកំពុងស្រក់ទឹកភ្នែកដោយសារពួកគេព្យាយាមលាក់ខ្លួនពីក្រុមគ្រួសារ។ ពួកគេនិយាយទៅកាន់ខ្លួនឯងវិញថា អ្វីៗនឹងល្អនៅពេលគាត់ដាក់បាតដៃនៅលើបង្អួចរថភ្លើងដឹកប្រពន្ធកូនរបស់គាត់ចេញឆ្ងាយពីគាត់ អ្នកណាដឹងថារយៈពេលប៉ុន្មាន។

មនុស្សប្រុសទាំងអស់ ត្រូវតែស្នាក់នៅ ហើយរង់ចាំការហៅឡើងដើម្បីប្រយុទ្ធ។នេះគឺជាទុក្ខព្រួយរបស់ប្រជាជនអ៊ុយក្រែនដែលមិនដឹងពេលណាទើបចប់នោះទេ ពួកគេសង្ឃឹមថានឹងទទួលបានជីវិតដែលប្រសើរដូចមុននិងទទួលបានសន្ដិភាពវិញក្នុងពេលឆាប់ៗនេះ។