កំពង់ស្ពឺ៖ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្ដម វូ គួគ័ន ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា តំណាងឯកអគ្គរដ្ឋទូត អញ្ជើញជាអធិបតី និងកាត់ខ្សែបូសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥គីឡូម៉ែត្រ ចាប់ពីឧដុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤)ដែលស្ថិតក្នុងនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្រោមហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដែលចំណាយអស់ ៤០លានដុល្លារអាមេរិច ៕