(កំពង់ស្ពឺ)៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា បំណងរបស់សម្តេចក្នុងជាតិនេះ ចង់ធ្វើជាគ្រូបង្រៀន និងអ្នកបើកយន្តហោះទេ តែព្រហ្មលិខិត បានតម្រូវឱ្យសម្តេច មកធ្វើជានាយករដ្ឋមន្រ្តី។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា«បំណង់ខ្ញុំចង់ពីដើមឡើយគឺថា ចង់ធ្វើតែគ្រូបង្រៀនទេ ក្រោយមកចង់ធ្វើជាអ្នកបើកយន្តហោះ តែដល់ពេលខ្ញុំពិការ បានអស់សង្ឃឹមហើយសភាពការណ៍ បានរុញខ្ញុំឱ្យមកដល់កន្លែងហ្នឹង ខ្ញុំអត់មានបំណងទេ នាយករដ្ឋមន្រ្តីហ្នឹង ខ្ញុំជានាយករដ្ឋមន្រ្តីធ្វើតាំងពីអាយុ ៣២ ក្មេងជាងគេ ហើយពេលនោះ មានការបោះឆ្នោតសំងាត់ទៀត។ បានន័យថា ជាការជឿទុកចិត្តពីមនុស្សចាស់ កាលពីជំនាន់នោះ»៕