Alynana Media Cambodia
Icon Collap
clinic narit

មុននឹងអ្នកសម្រេចចិត្ដយកកូន អ្នកត្រូវដឹងពីកត្តាសំខាន់ៗមួយចំនួននេះសិន

Admin Alynana | Mar 26, 2022
មុននឹងអ្នកសម្រេចចិត្ដយកកូន អ្នកត្រូវដឹងពីកត្តាសំខាន់ៗមួយចំនួននេះសិន
Clinic narith

  ចំណេះដឹងទូទៅ៖ សង្គមគ្រួសារមួយអាចមានផលប៉ះពាល់ទៅដល់អនាគតរបស់កូនៗបាន ដោយសារតែឪពុកម្ដាយមិនមានគម្រោងច្បាស់លាស់ក្នុងការយកកូន ហើយពេលខ្លះបានបង្ខំចិត្តកូនអោយធ្វើអ្វីដែលខ្លួនចង់អោយធ្វើថែមទៀត ដោយមិនខ្វល់ពីចិត្តរបស់កូន ថាតើគេចង់រៀន ឬក៍គេចង់ធ្វើការអ្វីឲ្យប្រាកដ ឪពុកម្ដាយខ្លះបានដាក់គោលដៅឲ្យកូនតាំងតែពីមិនទាន់កើតក៍មាន ឯឪពុកម្ដាយខ្លះបង្កើតមកដោយមិនខ្វល់ពីអនាគតកូន ដោយបង្កើតព្រោះជាកត្តាធម្មជាតិដែលមនុស្សពីអ្នករស់នៅជាមួយគ្នាតែប៉ុណ្ណោះ។

តាមសម្ដីលោក ឧកញ្ញា ហោ ប៊ុនឡេង បាននិយាយថាការយកកូនគឺប្រៀបដូចជាការវិនិយោគមួយ ប៉ុន្តែមិនមានផលចំណេញនោះទេ វាគឺជាកាតព្វកិច្ចក្នុងការតបស្នងទៅកាន់សង្គមនិងធម្មជាតិដែលបានបង្កើតយើងមក ហើយការបង្កើតកូនទៀតសោតត្រូវ មានគម្រោងឧទាហរណ៍ដូចជា ថាតើយើងចង់បាននៅពេលណា យើងមានពេលប៉ុន្មានសម្រាប់កូនរបស់យើង តើយើងអាចចិញ្ចឹមគាត់អោយមានជីវិតល្អប្រសើរទេ នឹងចំណុចមួយទៀតគឺឪពុកម្ដាយមិនត្រូវបិទសក្ដានុពលរបស់កូនឡើយ ត្រង់ចំណុចនេះគឺលោកចង់មានន័យថាឪពុកម្ដាយត្រូវអោយកូនធ្វើអ្វីតាមដែលខ្លួនគេស្រលាញ់ អ្វីដែលជាចិត្តគេចង់ធ្វើ មិនមែនខ្លួនឯងគ្រូពេទ្យឬក៍គ្រូបង្រៀន ត្រូវតែអោយកូនក្លាយទៅជាគ្រូពេទ្យឬគ្រូបង្រៀននោះទេ។ ត្រូវអោយកូនធ្វើទៅតាមចិត្តរបស់គេស្រលាញ់ អ្វីដែលគេចង់ធ្វើ ហើយគ្រាន់តែចាំជួយគេពីក្រោយទៅបានហើយ។

ដូច្នេះក្នុងនាមជាឪពុកម្ដាយ មិនត្រូវបង្កើតកូនមកហើយក៍ទុកកូនចោលអោយតែលតោល ឬក៍បង្ខំចិត្តកូនអោយធ្វើអ្វីដែលខ្លួនបានគ្រោងទុក ដោយមិនសួរនាំពីចិត្តកូននោះទេ ត្រូវកំណត់គម្រោងអោយបានច្បាស់លាស់ក្នុងការយកកូន ហើយចាំជួយពួកគេ ពេលដែលគេត្រូវការយើងផងដែរ៕