Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ចង់ទិញផ្ទះ ត្រូវចេះយុទ្ធសាស្រ្តនៃការបង់រំលោះដើម្បីឱ្យក្លាយជាទ្រព្យ ជាជាងបំណុលវ័ណ្តក

Admin Alynana | Mar 26, 2022
ចង់ទិញផ្ទះ ត្រូវចេះយុទ្ធសាស្រ្តនៃការបង់រំលោះដើម្បីឱ្យក្លាយជាទ្រព្យ ជាជាងបំណុលវ័ណ្តក
Clinic narith

ចំណេះដឹងទូទៅ៖ ត្បិតថាវិបត្តិកូវីដធ្វើឱ្យវិស័យអចលទ្រព្យពិសេសផ្ទះល្វែងនៅកម្ពុជារាងស្ងប់ស្ងាត់បន្តិច តែចរន្តទិញលក់ដើម្បីរស់នៅនិងទុកសម្រាប់ចំណេញនៅបន្តឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលភាគច្រើនក្នុងរូបភាព បង់រំលោះ។ ពលរដ្ឋកម្ពុជាមិនថាអ្នកធ្វើការរដ្ឋឬឯកជន តែងតែប្រាថ្នាចង់បានផ្ទះមួយសមរម្យសម្រាប់រស់នៅក៏ដូចជាប្រកបអាជីវកម្ម តែទាស់ត្រង់ទាល់គំនិតគិតមិនចេញមិនដឹងថាត្រូវជ្រើសរើសយកការបង់រយៈពេលវែង ឬខ្លីណាមួយដែលល្អសម្រាប់ពួកគេ។ 

លោក ហាក់ គីមថុង ម្ចាស់ក្រុមហ៊ុន វិនិយោគ ផ្នែកប្រឹក្សាការទិញអចលទ្រព្យ បានបញ្ជាក់ថា មុនចង់ទិញផ្ទះរំលោះ ត្រូវពិចារណាឱ្យម៉ត់ចត់ថា តើត្រូវបង់រយៈពេលវែងឬខ្លី។ លោកបន្ថែមថា វាអាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចគ្រួសារ តម្រូវការផ្ទាល់ខ្លួន ពិសេសគឺតម្លៃទីផ្សារនៅតំបន់ដែលចង់ទិញផ្ទះនោះ។  

លោកពន្យល់ថា បើសិនមានលទ្ធភាពរំលោះប្រចាំខែបានច្រើនហើយមិនមានគម្រោងយកប្រាក់ទៅវិនិយោគលើជំនួញអ្វីផ្សេងទេ គួរជ្រើសរើសការបង់រយៈពេលខ្លី ដើម្បីរំលោះផ្ទះឆាប់រួចនិងមិនសូវខាតការប្រាក់ច្រើន ជាជាងទុកប្រាក់ដែលនៅសល់ចោលឥតប្រយោជន៍។ ផ្ទុយទៅវិញ បើសិនមានគម្រោងវិនិយោគបើកអាជីវកម្មផ្សេងទៀតដែរ គួររើសយកការបង់រំលោះរយៈពេលវែង ព្រោះការបង់ប្រចាំខែទាប ហើយអាចមានលទ្ធភាពយកប្រាក់ដែលនៅសល់ទៅវិនិយោគលើអ្វីផ្សេងដើម្បីបង្កើនចំណូល។ 

លោក គីមថុង ផ្តល់យោបល់ថា បើចង់ទិញផ្ទះសម្រាប់វិនិយោគត្រូវរៀនស្វែងយល់ពីវិស័យអចលនទ្រព្យឬពីអ្នកជំនាញឱ្យបានច្រើន ពិសេសត្រូវសិក្សាលម្អិតពីទីផ្សារតំបន់ដែលគ្រោងទិញផ្ទះនោះឱ្យបានស៊ីជម្រៅ ដើម្បីប្រែក្លាយផ្ទះនោះឱ្យទៅជាទ្រព្យ ជាជាងបំណុលវ័ណ្តក៕