ឈើកៅស៊ូ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) បានឱ្យដឹងថា កម្ពុជារកចំណូលបានជាង ៧៧ លានដុល្លារពីការនាំចេញកៅស៊ូ និងឈើកៅស៊ូក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ។ កាលពីឆ្នាំមុន កម្ពុជាទទួលបានជាង ៦១១លានដុល្លារពីការនាំចេញកៅស៊ូ និងឈើកៅស៊ូ។ ប្រទេសកម្ពុជាបាននាំចេញកៅស៊ូចំនួន ៣៦៦,៣០០ តោន និងឈើកៅស៊ូចំនួន ៤៥៤ ម៉ែត្រគូបក្នុងឆ្នាំនេះ។ របាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ (GDR) របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ប្រាក់ចំណូលសរុបនៃការនាំចេញកៅស៊ូ និងឈើកៅស៊ូឈានដល់ ៧៧,២៣ លានដុល្លារគិតត្រឹមខែកុម្ភៈ ដែលក្នុងនោះ ៧៦,៨៧ លានដុល្លារបានមកពីកៅស៊ូ និងនៅសល់ពីឈើកៅស៊ូ៕