Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថាយើងផលិតមាសបាន ២២៧៥ គីឡូក្រាម បើយើងចំរេញចេញជាមាសទឹកដបវិញ បានជាង ២ តោន

Admin Alynana | Mar 31, 2022
សម្តេចតេជោ ហ៊ុន សែន​ មានប្រសាសន៍ថាយើងផលិតមាសបាន ២២៧៥ គីឡូក្រាម បើយើងចំរេញចេញជាមាសទឹកដបវិញ បានជាង ២ តោន
Clinic narith

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា រឿងកម្ពុជាជីកយកប្រេងនៅឯក្នុងសមុទ្រ បានបង្កើតជាបញ្ហាហើយ ជីកអត់ផលហើយថែមទាំងគេ លួចយកកប៉ាល់ទៀត តែយ៉ាងណាក៏ដោយកម្ពុជាបាន ផលរ៉ែមាសជំនួសវិញ។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា«រឿងជីកប្រេងនៅឯសមុទ្រនោះ បង្កើតបានជាបញ្ហាហើយ ជីកអត់ផល ហើយគេលួចកប៉ាល់ទៀត តែយើងមកកាត់កង ជាមួយហ្នឹងរ៉ែមាសទៅវិញ យើងចាប់ផ្តើមធ្វើរ៉ែមាស ចាប់ពីថ្ងៃទី ២១ មិថុនា ឆ្នាំ ២០២១ មកដល់ពេលនេះ ៩ ខែហើយ យើងផលិតមាសបាន ២២៧៥ គីឡូក្រាម បើយើងចំរេញចេញជាមាសទឹកដបវិញ បានជាង ២ តោន ដល់ពីនោះវាចេញជាប្រាក់ ចេញជាលោហៈ នេះគ្រាន់តែគិតមួយកន្លែងទេ នៅកន្លែងផ្សេងទៀត ពេលនេះ យើងកំពុងប្រើប្រាស់ធនធានរបស់យើង រួមចំណែក ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ជាតិយើង ប្រទេសគេធ្វើបានហើយ»៕