សម្តេចក្រឡហោម ស ខេង៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនទាមទារឱ្យមានការចូលរួមពីសំណាក់ឱពុកម្តាយ និងអាណាព្យបាល បន្ថែមលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្តេចក្រឡាហោម បានគូសបញ្ជាក់ថា ការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ក៏ទាមទារជាចាំបាច់នូវការចូលរួមពីសំណាក់ឪពុកម្ដាយ និងអាណាព្យាបាល ធ្វើយ៉ាងណាខិតខំអប់រំកូនចៅរបស់ខ្លួន កុំឱ្យពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្តេចក្រឡាហោម បានបញ្ជាក់ថា អាជ្ញាធរក៏ត្រូវខិតខំរិះរកវិធីសាស្រ្តផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងត្រូវអនុវត្តច្បាប់ឱ្យបានតឹងរឹង ចំពោះជនជួញដូរគ្រឿងញៀន។ ក្នុងនោះបន្តអនុវត្តវិធានការរដ្ឋបាល ត្រួតពិនិត្យរកបទល្មើសគ្រឿងញៀននៅតាមគោលដៅប្រឈមខ្ពស់នានាដូចជា ទីតាំងកម្សាន្តពេលរាត្រី ខុនដូ ផ្ទះសំណាក់ និងការដាក់គោលដៅត្រួតពិនិត្យ ត៕