Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជា និងឥណ្ឌា ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

Admin Alynana | Apr 01, 2022
កម្ពុជា និងឥណ្ឌា ចុះអនុស្សរណៈយោគយល់គ្នា ស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
Clinic narith

ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត(MISTI) របស់កម្ពុជា និងស្ថានទូតឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាកាលពីថ្មីៗនេះ សម្រាប់គម្រោងមួយស្តីពី  “ការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការច្នៃប្រឌិត។​ MoU ត្រូវបានចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតឥណ្ឌា Devyani Khobragade និងរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រកម្ពុជា លោក ចម ប្រសិទ្ធ។លោក ប្រសិទ្ធ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលឥណ្ឌាដែលបានពិចារណាលើគម្រោងនេះ ហើយសង្ឃឹមថាវានឹងជួយដល់និស្សិតផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងប្រទេសកម្ពុជាឱ្យមានភាពរីកលូតលាស់ខ្លាំងជាងពេលបច្ចុប្បន្ន។

ឯកអគ្គរដ្ឋទូត Khobragade បាននិយាយថាគម្រោងនេះនឹងត្រូវបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ។លោកស្រីក៏បានជ្រើសរើសឱកាសនោះផងដែរ ដើម្បីស្នើសុំឱ្យរដ្ឋមន្ត្រីពិចារណាលើការមានយន្តការផ្លូវការមួយក្នុងទម្រង់នៃការបង្កើតក្រុមការងារចម្រុះផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងប្រទេសឥណ្ឌានិងកម្ពុជាដើម្បីឲ្យអ្នកជំនាញអាចធ្វើការបំផុសគំនិតផ្សេងៗ ដើម្បីធ្វើការរួមគ្នាក្នុងវិស័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានិងស្វែងរកឱកាសសម្រាប់ការមាន ទំនាក់ទំនងស្ថាប័នរវាងប្រទេសទាំងពីរ។លោកស្រីបានបន្ថែមថា ឆ្នាំនេះ ការផ្តោតសំខាន់នៃQIPsនឹងផ្តោតលើសុខភាព ការអភិវឌ្ឍន៍ទេសចរណ៍ ការអប់រំ-ឌីជីថល ដោយផ្តោតជាពិសេសលើអក្ខរកម្មស្ត្រី។

រដ្ឋាភិបាលឥណ្ឌាសហការជាមួយរាជរដ្ឋាភិ បាលកម្ពុជា លើកម្មវិធីជំនួយឥតសំណងជាច្រើន ដែលរួមចំណែកយ៉ាងសំខាន់ក្នុង​​ ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រជាជនកម្ពុជា។ក្នុងចំណោមគម្រោងចំនួន 46 មាន 21គម្រោងត្រូវបានបញ្ចប់រួចរាល់ហើយ 25 គម្រោងដែលនៅសល់គឺស្ថិតក្នុងដំណាក់កាលអនុវត្តផ្សេងៗ៕