ភ្នំពេញ ៖ កម្ពុជា វៀតណាម ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំនិងស៊ីជម្រៅ។
ថ្លែងក្នុងជំនូបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតវៀតណាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្រោមកិច្ចសហប្រតិបត្តិការល្អប្រសើរលើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម ដែលបញ្ជាក់អំពីទំនាក់ទំនងកាន់តែរីកចម្រើននិងជិតស្និទ្ធបន្ថែមទៀតរវាងប្រទេសទាំងពីរ។
ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្នុងកិច្ចសហប្រតិបត្តិការលើយន្តការដែលមានស្រាប់ ក៏ដូចជារិះរកនូវយន្តការថ្មីៗ ដើម្បីជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់រីកចម្រើនបន្ថែមទៀត៕