Alynana Media Cambodia
Icon Collap
clinic narit

អាជ្ញាធរខេត្ត​បាត់​ដំបង​ បង្គាប់​ឱ្យ​ប្រជា​នេសាទ​ប្រគល់​ឧបករណ៍​ខុសច្បាប់​ ​ពុំនោះ​ទេ​ នឹង​ចុះរឹប​អូស​​ដល់ផ្ទះ

Admin Alynana | Apr 08, 2022
អាជ្ញាធរខេត្ត​បាត់​ដំបង​ បង្គាប់​ឱ្យ​ប្រជា​នេសាទ​ប្រគល់​ឧបករណ៍​ខុសច្បាប់​ ​ពុំនោះ​ទេ​ នឹង​ចុះរឹប​អូស​​ដល់ផ្ទះ
Clinic narith

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២២ បានចេញសេចក្ដីជូនដំណឹងមួយប្រកាសប្រាប់ប្រជានេសាទទាំងអស់ដែលមានឧបករណ៍នេសាទល្មើសច្បាប់ រួមានអួនអូសទឹកសាប ម៉ាញ់ ឧបករណ៍ឆក់ និងឈិបយន្ត ព្រមទាំងឧបករណ៍នេសាទល្មើសច្បាប់ដទៃទៀត ត្រូវប្រគល់ឱ្យអាជ្ញាធរមានសមត្ថកិច្ច នៅមូលដ្ឋានរៀងៗខ្លួន ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ១៥ ខែ ឧសភា ២០២២ ជាកំហិត។

យោងតាមសេចក្ដីជូនដំណឹងរដ្ឋបាលខេត្ត ក៏ប្រកាសឱ្យប្រជានេសាទទាំងអស់បញ្ឈប់ការប្រើប្រាស់ថ្នាំពុលគីមី សារធាតុពុល និងឧបករណ៍ឆក់គ្រប់ប្រភេទ នៅក្នុងដែននេសាទ។

អាជ្ញាធរខេត្តព្រមានថា ករណីមិនអនុវត្តតាមការជូនដំណឹង និងការណែនាំខាងលើនេះ នឹងចាត់វិធានការចុះឆែកឆេរ រុករកដល់លំនៅឋាន ដើម្បីធ្វើការរឹបអូស យកឧបករណ៍នេសាទល្មើសច្បាប់ និងចាត់វិធានការផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ។

សូមជំរាបជូនថា ប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នាផ្ទៃបឹងទន្លេសាប បានកើតមានឡើងជាបន្តបន្ទាប់ ក្រោយបញ្ជារបស់សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ត្រីកម្ពុជា។

លោក សុខ លូ អភិបាល នៃគណៈអភិបាលខត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត មានប្រសាសន៍ថា រដ្ឋបាលខេត្តបានបង្កើតទីបញ្ជាការស្រាលមួយកន្លែងសម្រាប់អនុវត្តការគ្រប់គ្រង និងបង្ក្រាបបទល្មើសនេសាទនេះ ហើយបន្តផ្សព្វផ្សាយ និងចុះធ្វើជំរឿនឧបករណ៍នេសាទជាមួយប្រជាពលរដ្ឋ ក្នុងករណីរកឃើញថាមានឧបករណ៍នេសាទដែលខុសច្បាប់គឺសមត្ថកិច្ចត្រូវតែដកហូត។

 

លោកបានបន្ថែមទៀតថា អាជ្ញាធរត្រូវពិនិត្យមើលបញ្ជីឈ្មោះអ្នកដែលបានប្រព្រឹត្តបទល្មើស ហើយត្រូវកសាងសំណុំរឿងរួចបញ្ជូនទៅតុលាកា ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយមិនមានការលើកលែង៕

278090434_341650907996925_1880754917509714142_n276313423_334713798690636_1771999264827868620_n-1024x682-1277102261_334713742023975_1983823107361281557_n-1024x682-1277573113_4946928082064760_1204845931942726729_n277106155_4946928048731430_5199549888779884060_n277310462_4946928098731425_2969096518086981637_n