Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋបាលរាជធានីភ្នំពេញ សូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ត្រៀមទទួលទេវតាឆ្នាំថ្មី

Admin Alynana | Apr 08, 2022
រដ្ឋបាលរាជធានីភ្នំពេញ សូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ត្រៀមទទួលទេវតាឆ្នាំថ្មី
Clinic narith

ភ្នំពេញ៖ នៅថ្ងៃទី៨មេសាឆ្នាំ២០២២រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្តរាប់បាត្រព្រះសង្ឃចំនួន៦៨អង្គ ក្នុង ន័យចូលរួមទទួលទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី ជាបុត្រីទី៥ របស់ កបិលមហាព្រហ្មដែលនឹងចុះមកគ្រប់គ្រង ភពផែន ដីជំនួសទេវតាឆ្នាំចាស់ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ប់សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិង លោក ជំទាវព្រម ទាំង មន្រ្តីរាជការនៃសាលារាជធានីយ៉ាងច្រើនកុះករ។

ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះដែររដ្ឋបាលរាជធានីភ្នំពេញបានប្រកាសជូនដំណឹង ពីការ ប្រារព្វកម្មវិធីសង្ក្រាន្តវត្តភ្នំនៅរមណីដ្ឋានវប្បធម៏ប្រវត្តិសាស្ត្រវត្តភ្នំរយៈពេលបីថ្ងៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ។ជាមួយគ្នានេះរដ្ឋបាលរាជធានីក៏បានជូនដំណឹងពីការហាមឃាត់មិនអនុញ្ញាតឲ្យលេងល្បែងដែលមិនមែនជាប្រពៃណីវប្បធម៏ជាតិ ប្រកាន់ខ្ជាប់សេចក្តីថ្លៃថ្នូរ ចូលរួមទប់ស្កាត់ រាល់ បទល្មើសផ្សេងៗដែលអាចកើតមានឡើងក្នុងឱកាសបុណ្ យចូលឆ្នាំថ្មីប្រពៃណីជាតិ ចូលរួមទប់ស្កាត់ពីគ្រោះអគ្គិភ័យ បើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោក បើកបរកុំ ពិសា គ្រឿង ស្រវឹង ជាដើម៕
photo_2022-04-08_11-42-57photo_2022-04-08_11-42-40photo_2022-04-08_11-42-43photo_2022-04-08_11-42-45photo_2022-04-08_11-42-49photo_2022-04-08_11-42-32photo_2022-04-08_11-42-28photo_2022-04-08_11-42-38photo_2022-04-08_11-42-35photo_2022-04-08_11-42-53photo_2022-04-08_11-42-34photo_2022-04-08_11-42-30