Alynana Media Cambodia
Icon Collap
clinic narit

លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនខេត្តស្ទឹងត្រែង

Admin Alynana | Apr 08, 2022
លោក ហ៊ុន ម៉ានី អញ្ជើញប្រកាសទទួលស្គាល់ ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនខេត្តស្ទឹងត្រែង
Clinic narith

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានអញ្ជើញចូលរួមក្នុង កម្មវិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនខេត្តស្ទឹងត្រែង និងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង, លោក ម៉ុម សារឿន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលស.ស.យ.ក. រួមទាំងសមាជិក សមាជិកាឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាច្រើនរូបទៀត។

លោក ច័ន្ទ សម្ផស្ស អនុប្រធានប្រចាំការរបស់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្ទឹងត្រែង បានធ្វើសេចក្ដីរាយការណ៍ស្ដីពីសកម្មភាពការងារកន្លងមកថា សមាជិក សមាជិកានៃក្រុមគ្រួសារស.ស.យ.ក.ខេត្ត បានពង្រឹងសមត្ថភាពការងារ និងកសាងសមត្ថភាពរបស់សមាជិក សមាជិកា ស.ស.យ.ក. អនុវត្តការងារផ្សព្វផ្សាយពីព្រឹត្តិការណ៍នានា ជាពិសេសក្នុងវិបត្តិការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមការងារបានធ្វើជាកម្លាំងស្នូលក្នុងការរៀបចំទីតាំងចត្តាឡីស័ក មណ្ឌលព្យាបាល និងចូលរួមសម្របសម្រួលការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋថែមទាំងសហការផ្សព្វផ្សាយស្ដីពីវិធានការការពារជូនដល់ប្រជាពលរដ្ឋផងដែរ។

ទន្ទឹមនឹងនេះស.ស.យ.ក.ខេត្តស្ទឹងត្រែង បានចូលរួមអនុវត្ត «យុទ្ធនាការពលរដ្ឋល្អ» ក្នុងការចាត់តាំងឲ្យមានយុវជនស្ម័គ្រចិត្ត ចូលរួមសង្កេតការណ៍ក្នុងដំណាក់កាលពិនិត្យបញ្ជីឈ្មោះបោះឆ្នោត។

ថ្លែងក្នុងពិធីដ៏មានសារៈសំខាន់ក្នុងថ្ងៃនេះ លោក ស្វាយ សំអ៊ាង បានធ្វើការថ្លែងអំណរគុណដល់ លោក ហ៊ុន ម៉ានី និងសមាជិក សមាជិកា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានលើកទឹកចិត្ត គាំទ្រយ៉ាងច្រើនដល់ ស.ស.យ.ក.ខេត្ត ដើម្បីរួមកម្លាំងសាមគ្គី ដោយតម្កល់នូវសេចក្ដីសម្រេចចិត្ត និងឆន្ទៈមុះមុត ព្រមទាំងការលះបង់ខ្ពស់ក្នុងសកម្មភាពរួមចំណែកកសាងឡើងនូវស្នាដៃ និងសមិទ្ធផលការងារជាច្រើនជូនសង្គមជាតិ និងកម្លាំងដ៏មានថាមពល ព្រមទាំងសក្តានុពលក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ក្នុងខេត្ត ដែលកិច្ចការទាំងអស់នេះ បានធ្វើឲ្យស្រទាប់មហាជនទូទៅក្នុងខេត្ត មានការកោតសរសើរស្ញប់ស្ញែង និងវាយតម្លៃខ្ពស់ចមពោះសមិទ្ធផលការងារ និងការចូលរួមរបស់យុវជនជាពិសេសក្នុងគ្រាដែលយើងជួបបញ្ហាប្រឈមនានា ដើម្បីប្រយោជន៍ជាតិមាតុភូមិ និងប្រជាជន។

លោកបានបន្ថែមទៀតថា «ផ្លែផ្កាទាំងអស់ដែលកើតចេញពីការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្ត និងអរូបវន្ត គឺពិតជាបានផ្ដល់ឱកាស និងលើកទឹកចិត្តដល់មន្រ្តីរាជការ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងដៃគូរអភិវឌ្ឍផ្នែកឯកជន ប្រជាពលរដ្ឋព្រមទាំងយុវជនសម័យតេជោ បានចូលរូមចំណែកយ៉ាងសកម្មក្នុងកិច្ចការអភិវឌ្ឍសង្គម ជាពិសេសយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ដែលកន្លងមកបានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលការងារជាច្រើនសម្រាប់ប្រយោជន៍ជាតិជារួម»។

លោកអះអាងថា សកម្មភាពទាំងអស់នេះបានបង្ហាញឲ្យឃើញពីការរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ការបង្កើតកិត្យានុភាពគុណធម៌ សីលធម៌ និងឥរិយាបថដ៏ល្អប្រពៃក្នុងសង្គមដែលមិនអាចខ្វះបាន៕
fn-2022-04-08-13-35-00-0fn-2022-04-08-13-35-00-1fn-2022-04-08-13-35-00-2fn-2022-04-08-13-35-00-3fn-2022-04-08-13-35-01-5fn-2022-04-08-13-35-01-4fn-2022-04-08-13-35-01-7fn-2022-04-08-13-35-01-8fn-2022-04-08-13-35-01-6fn-2022-04-08-13-35-01-9