Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឺងពីការរអាក់រអួលក្នុងការប្រមូលសំរាម នាឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ

Admin Alynana | Apr 08, 2022
រដ្ឋបាលរាជធានីភ្នំពេញ ជូនដំណឺងពីការរអាក់រអួលក្នុងការប្រមូលសំរាម នាឱកាសបុណ្យចូលឆ្នាំថ្មី រយៈពេល៣ថ្ងៃ
Clinic narith

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងមួយជុំវិញការផ្ដល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង ដែលធ្វើទៅមិនបានពេញលេញរយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយសារតែកម្មករ កម្មការិនី ត្រូវឈប់សម្រាក។

ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កម្មករ-កម្មការិនីរបស់ក្រុមហ៊ុន 800 Super GAEA (Cambodia) Co., Ltd, ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co, Ltd និងក្រុមហ៊ុន Cintr/Everbright ត្រូវបានឈប់សម្រាកពីការងារ។ ដូច្នេះ នៅក្នុងអំឡុងពេលការឈប់ សម្រាកខាងមុខនេះ ការផ្តល់សេវាសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងក្នុងរាជធានីភ្នំពេញ នឹងប្រព្រឹត្តទៅមិនបានពេញលេញដូចរៀងរាល់ថ្ងៃនោះទេ សម្រាប់រយៈពេល០៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១២។

ដើម្បីចូលរួមថែរក្សាអនាម័យបរិស្ថាន និងសោភ័ណភាពរបស់រាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ប្រជាពលរដ្ឋជាម្ចាស់លំនៅឋាន ក្នុងរាជធានីភ្នំពេញទាំងអស់ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ កុំបញ្ចេញសំរាមមកដាក់នៅតាមដងផ្លូវសាធារណៈ នៅក្នុងអំឡុងពេលដែលការផ្តល់សេវាមិនបានពេញលេញនេះ ដោយសូមរក្សាការទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅក្នុងទីតាំងរៀងៗខ្លួន ជាបណ្តោះអាសន្នសិន៕
-14image