Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឯកឧត្តម ហ៊ុន ម៉ានី : «អ្វីដែលមាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា»

Admin Alynana | Apr 08, 2022
ឯកឧត្តម ហ៊ុន ម៉ានី : «អ្វីដែលមាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា»
Clinic narith

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)បានថ្លែងបញ្ជាក់ថា «អ្វីដែល​ មាតាបិតាខ្លាចបំផុត គឺការដែលកូនៗមិនចេះជួយគ្នា» ។ ពាក្យមួយឃ្លានេះបានបង្ហាញពីសាមគ្គីភាពនៃក្រុមគ្រួសារ ស.ស.យ.ក. របស់យើង ហើយជាសារក្រើនរំឮកថា កិច្ចការរបស់យើងនៅមានច្រើនណាស់ដែលយើងត្រូវចេះជួយគ្នា ត្រូវសហការគ្នាធ្វើបន្តក្នុងស្មារតីសាមគ្គីភាពឯកភាពគ្នានិងស្វែងរកចំណុចរួមមួយដើម្បីធ្វើដំណើរជាមួយគ្នាឆ្ពោះទៅមុខប្រកបដោយភាពស្វាហាប់។សមាជិកសមាជិកាស.ស.យ.ក.មួយចំនួនទោះមិនទាន់មានតួនាទីក្នុងក្របខណ្ឌអ្វីណាមួយក៏ដោយ តែពួកយើងបានពួតដៃគ្នាធ្វើការងារជាមួយគ្នាក្នុងភាពចាស់ទុំ ដោយមិនប្រកាន់ឋានៈ ឬតួនាទីនោះទេ។នេះគឺជាអាកប្ប កិរិយាដ៏ពិតជាគួរឲ្យកោតសរសើរ។
photo_2022-04-08_13-55-36

ការបញ្ជាក់នេះ ក្នុង ពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង និងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការឃុំ សង្កាត់ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២២ ។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា”ខ្ញុំពិតជាសូមថ្លែងអំណរគុណដោយស្មោះស្ម័គ្រជាទីបំផុតចំពោះការ លះបង់ យ៉ាងធំធេងរបស់សមាជិក សមាជិកាម្នាក់ៗ នៃក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា។ការលះបង់របស់យើង ម្នាក់ៗ ពិតជាមានតម្លៃខ្ពស់ និងមិនអាចកាត់ថ្លៃបាននោះទេ។ ឧទាហរណ៍ “ក្នុងពេលដែលប្រទេសជាតិមានអាសន្ន មានវិបត្តិ ឬជួបការលំបាក ។ មិនថាទឹកជំនន់គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គិភ័យ ជាពិសេសក្នុងដំណាក់កាលនៃ ការរីករាលដាលជំងឺកូវីដ១៩ ប្រជាពលរដ្ឋទូទាំងប្រទេសបានឃើញសកម្មភាពរបស់ ស.ស. យ.ក.ក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់កុំឲ្យមានការរាលដាលខ្លាំងដល់ប្រជាជន តែខ្លួនឯងបានប្រឈមជាមួយនឹងការឆ្លងខ្ពស់បំផុត”៕
photo_2022-04-08_13-56-07