Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

មុនចូលឆ្នាំថ្មី សាំងចុះនៅសល់ ៥០៥០រៀល ខណៈម៉ាស៊ូត នៅសល់៥១០០រៀលក្នុង១លីត្រ

Admin Alynana | Apr 11, 2022
មុនចូលឆ្នាំថ្មី សាំងចុះនៅសល់ ៥០៥០រៀល ខណៈម៉ាស៊ូត នៅសល់៥១០០រៀលក្នុង១លីត្រ
Clinic narith

(ភ្នំពេញ) ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១១ ដល់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៥០៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥១០០រៀល ក្នុង១លីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២។

 

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៥.២៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៥.៣០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតាបានចុះ ២០០ រៀល និងតម្លៃម៉ាស៊ូត ចុះ ២០០រៀលផងដែរ៕
6253ae3c7d9906253ae3c64e61