Alynana Media Cambodia
Icon Collap
clinic narit

សាច់បង្កក ហួសកាលបរិច្ឆេទ ១០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញ ដកហូតពីអាជីវករនៅផ្សារធំថ្មី

Admin Alynana | Apr 12, 2022
សាច់បង្កក ហួសកាលបរិច្ឆេទ ១០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញ ដកហូតពីអាជីវករនៅផ្សារធំថ្មី
Clinic narith

ភ្នំពេញ៖ ដើម្បីធានាសុវត្ថិភាពម្ហូបអាហារ ក៏ដូចជា សុខភាពប្រជាពលរដ្ឋ មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចូលមកដល់ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្រ្កាបការក្លែងបន្លំ «ក.ប.ប» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តមន្ទីរពិសោធន៍ចល័តម្ហូបអាហារ ចុះត្រួតពិនិត្យ ផលិតផលទំនិញ ម្ហូបអាហារ ផលិតផលប្រើប្រាស់ នៅផ្សារធំថ្មី ដោយដកយកគំរូប ចំនួន ៥០មុខ រួមមាន សាច់បង្កក បង្គា មឹក មី គុយទាវ ប្រហុក ផ្អក បន្លែ ផ្លែឈី ត្រីងៀត សាច់ក្រក មកពិសោធន៍ ដើម្បីសារធាតុគីមីហាមឃាត់។

ប្រធានសាខា ក.ប.ប. រាជធានីភ្នំពេញ លោក ហេង មាលី បានឲ្យដឹងថា មន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. គ្រប់សាខារាជធានី-ខេត្ត នឹងបន្តចុះអនុវត្តជាប្រចាំត្រួតពិនិត្យផលិតផលទំនិញ អង្កេត ស្រាវជ្រាវ តាមបណ្តាទីផ្សារ ហាងលក់ទំនិញ កន្លែងលក់ទំនិញនៅតាមទីសាធារណៈនានា ដោយអនុវត្តតាមតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញ សេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។

 

លោកប្រធានសាខា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករ ចូលរួមសហការផ្តល់ព័ត៌មាន ក្នុងករណីមានការសង្ស័យ ពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕
photo_2022-04-12_09-50-07photo_2022-04-12_09-50-17photo_2022-04-12_09-50-12photo_2022-04-12_09-50-09photo_2022-04-12_09-50-03photo_2022-04-12_09-50-14photo_2022-04-12_09-50-06photo_2022-04-12_09-50-10photo_2022-04-12_09-50-04