Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

នៅបន្ទាយមានជ័យ ថែមការកំសាន្ត ១ថ្ងៃ ១យប់ទៀត ទោះជាសង្ក្រាន្តបុណ្យចូលឆ្នាំខាលនេះបានបញ្ចប់

Admin Alynana | Apr 18, 2022
នៅបន្ទាយមានជ័យ ថែមការកំសាន្ត ១ថ្ងៃ ១យប់ទៀត ទោះជាសង្ក្រាន្តបុណ្យចូលឆ្នាំខាលនេះបានបញ្ចប់
Clinic narith

បន្ទាយមានជ័យ ៖ ទោះជាសង្ក្រាន្តបុណ្យចូលឆ្នាំខាលនេះបានបញ្ចប់កាលពីម្សិលមិញក៏ដោយចុះ យែរដ្ឋបាលខេត្តបន្ទាយមានជ័យអនុញ្ញាតិអោយថែមការកំសាន្ត១ថ្ងៃ១យប់ទៀតគឺថ្ងៃទី១៧ខែមេសាឆ្នាំ២០២២ នេះ ។

ឯកឧត្ដម អ៊ុ រាត្រី អភិបាលនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យប្រាប់ ខណ:ដែល ឯកឧត្ដម និងលោកជំទាវ ជ័យ ណារី ជាភរិយានិងមន្ត្រីក្រុមការងារបានដើរត្រួតពិនិត្យនិងសួរសុខទុក្ខ ក៏ដូចជាចូលរួមសប្បាយរីករាយ រាំកំសាន្តជាមួយបងប្អូនប្រជាពលពលរដ្ឋនិងភ្ញៀវរាប់មឺននាក់នៅតំបន់ត្រជាក់ចិត្តសួនមានជ័យ កណ្តាលប្រជុំជនខេត្ត កាលពីល្ងាចថ្ងៃទី១៧ខែមេសា ។

ឯកឧត្ដម បានរំលឹកថា តាមពិតសង្ក្រាន្តេះត្រូវបានបិទបញ្ចប់ពីល្ងាចម្សិលមិញ(១៦ខែមេសា) ជាថ្ងៃទី៣នៃបុណ្យចូលឆ្នាំ។ ប៉ុន្តែបងប្អូនកូនក្មួយ យុវជន យុវនារី កុមារាកុមារីបានអង្វមករដ្ឋបាលពេក ទើបលោកសម្រេចអនុញ្ញាតិឱ្យបន្តកំសាន្តសប្បាយ១ថ្ងៃដល់យប់ទៀត។

យោងប្រភពនានាថា នៅ១ថ្ងៃបន្ថែមនេះ មានពលរដ្ឋនិងភ្ញៀវជិត ១០ម៉ឺននាក់បានបន្តកំសាន្តនៅតំបន់ត្រជាក់ចិត្តនៃសួនមានជ័យ ,តាមទីធ្លា និងតាមដងផ្លូវនានា ។

សូមរំលឹកថា រយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំខាល (ថ្ងៃទី១៤-១៥-១៦ខែមេសា២០២២) កន្លងមកនៅខេត្តបន្ទាយមានជ័យ មានពលរដ្ឋនិងភ្ញៀវទេសចរចំនួនជិតកន្លះលាននាក់(៤៦,៣ម៉ឺន) ដើរលេងកម្សាន្ត។ ក្នុងនោះក្នុងថ្ងៃទី៣ មានជាង ២០ម៉ឺននាក់ ។

ឯកឧត្ដម អ៊ុ រាត្រី បានថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក ជាបិតា នៃសន្តិភាព និងការអភិវឌ្ឍន៍ ហើយអរគុណដែលសម្តេចបានពិនិត្យនិងសម្រេចបើកឱ្យមានសង្ក្រាន្តបុណ្យឆ្នាំថ្មីឡើងវិញ បន្ទាប់ពីការចាក់វ៉ាក់សាំងស្រោចលើពលរដ្ឋបានគ្រប់សព្វ ។

រដ្ឋបាលខេត្តក៏បានថ្លែងអំណរគុណដល់គ្រប់អង្គភាព ផ្នែក និងតួអង្គទាំងអស់ដែលបានសហការ បង្កលក្ខណ:ធ្វើឱ្យសង្ក្រាន្តឆ្នាំខាលនេះបានប្រព្រឹត្តទៅល្អ រលូន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ គ្មានបាតុភាពអវិជ្ជមាន ។

ឯកឧត្ដម អភិបាលខេត្ត ជម្រុញឱ្យបងប្អូនដែលមានសិទ្ធិបោះឆ្នោត មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួននិងឯកសារឱ្យស្រេចបាច់ដើម្បីចូលរួមប៉ោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ នាខែកក្កដា ឆ្នាំ២០២២ ខាងមុខឱ្យបានគ្រប់ៗគ្នា ៕
photo_2022-04-18_14-31-21photo_2022-04-18_14-31-11photo_2022-04-18_14-31-15photo_2022-04-18_14-31-13photo_2022-04-18_14-31-18photo_2022-04-18_14-31-16photo_2022-04-18_14-31-14photo_2022-04-18_14-31-10