(បាងកក)៖ ប្រទេសថៃគ្រោងនឹងសិក្សាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាមេរិកឡាទីននៅឆមាសទីពីរនៃឆ្នាំនេះ ដែលជាការវិធានការមួយដើម្បីពង្រីកទីផ្សារនាំចេញថ្មី។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍។
កាសែតបាងកកប៉ុស្តិ៍បានរាយការណ៍ដោយដកស្រង់សំដីរបស់លោកស្រី Auramon Supthaweethum អគ្គនាយិកានៃអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មថៃថា នាយកដ្ឋានរបស់លោកស្រីរំពឹងថា ការសិក្សានេះនឹងចំណាយពេលពី ៦ ទៅ ១២ខែ។
លោកស្រីថ្លែងថា ក្នុងអំឡុងពេលសិក្សានេះ សវនាការសាធារណៈក៏នឹងត្រូវធ្វើឡើងផងដែរ ដោយភាគីពាក់ព័ន្ធទាំងអស់ត្រូវបានអនុញ្ញាតឱ្យបញ្ចេញកង្វល់របស់ពួកគេ។
យោងតាមលោកស្រី Auramon ការសិក្សាអំពី FTA ថ្មីទាំងនេះ ត្រូវបានស្នើឡើងដោយវិស័យឯកជននៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះរបស់គណៈកម្មាធិការសាធារណៈនិងឯកជនដែលដឹកនាំលោក Jurin Laksanawisit ដោយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីបង្កើនការនាំចេញ។
យោងតាមកាសែតបាងកកប៉ុស្តិ៍ សព្វថ្ងៃនេះប្រទេសថៃមាន FTA ចំនួន១៤ ជាមួយប្រទេសចំនួន ១៨ ហើយប្រទេសថៃក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ដែលបានចូលជាធរមាននៅដើមឆ្នាំនេះ។
យោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស ការប្រើប្រាស់សិទ្ធិ FTA ដោយក្រុមហ៊ុនអ្នកនាំចេញរបស់ប្រទេសថៃបានកើនឡើងដល់ ៧៦,៣ប៊ីលានដុល្លារក្នុងឆ្នាំ២០២១ ដែលជាចំនួនខ្ពស់បំផុតក្នុងរយៈពេលប្រាំមួយឆ្នាំ។ អត្រាប្រើប្រាស់សិទ្ធិ FTA មាន ៧៨,២% កាលពីឆ្នាំមុន កើនឡើងពី ៧៦,៥% ក្នុងឆ្នាំ២០២០។
នៅក្រោម FTA ទាំង១៤នេះ ការប្រើប្រាស់សិទ្ធិ FTA ខ្ពស់បំផុតបានមកពីអាស៊ាន (២៦,៣ប៊ី លានដុល្លារ កើនឡើង ៣៥,៩% ធៀបនឹងឆ្នាំ២០២០) បន្ទាប់មកចិន (២៥,៣ប៊ីលានដុល្លារ កើនឡើង ៣៣,២%) ជប៉ុន (៦,៦៩ប៊ីលានដុល្លារ កើនឡើង ៨,៤៩%) អូស្ត្រាលី (៦,១៥ប៊ីលានដុល្លារ កើនឡើង ២៣,២%) និងឥណ្ឌា (៥២៣លានដុល្លារ កើនឡើង ១៩,៩%) ។
ផលិតផលធំទាំងប្រាំដែលប្រើប្រាស់សិទ្ធិ FTA រួមមានរថយន្តដឹកទំនិញដែលមានទម្ងន់មិនលើសពី ៥តោន ទុរេនស្រស់ រថយន្តដឹកអ្នកដំណើរដែលមានម៉ាស៊ីន ២.៥០០សេសេ ផលិតផលកៅស៊ូសំយោគធម្មជាតិ សាច់មាន់ និងសាច់សត្វ។ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍៕