Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រថយន្តក្រុងដឹកទំនិញក្រុមហ៊ុន វីរះប៊ុនថាំ ក្រឡាប់ផ្ងារជើងបណ្តាលឲ្យឆេះខ្ទេចម៉ត់ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

Admin Alynana | Apr 21, 2022
រថយន្តក្រុងដឹកទំនិញក្រុមហ៊ុន វីរះប៊ុនថាំ ក្រឡាប់ផ្ងារជើងបណ្តាលឲ្យឆេះខ្ទេចម៉ត់ នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង
Clinic narith

(ព្រៃវែង) ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរះប៊ុនថាំ ក្រឡាប់បណ្តាលឲ្យឆេះខ្ទេចម៉ត់ ហេតុការនេះបានកើតឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ នៅវេលាម៉ោង៣និង៥នាទី នៅចំណុចភូមិក្រសាំងគយ ឃុំជ្រៃ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លើផ្លូវជាតិលេខ៨ ។

ពាក់ព័ន្ធនិងករណីនេះដែរ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នោះជារថយន្តក្រុងដឹកទំនិញរបស់ក្រុមហ៊ុន វីរះប៊ុនថាំ ដែលពាក់ស្លាកលេខភ្នំពេញ 3D.8981 បានដឹកអីវ៉ាន់បញ្ញើ និងម៉ូតូចំនួន៤គ្រឿង។

តាមប្រភពបន្តថា ក្នុងឧបទ្ទវហេតុនោះ មានមនុស្សសរុប៧នាក់ទទួលរបួសស្រាល រថយន្តបានបើកបរពី លិចទៅកើត ដល់ចំណុចកើតហេតុខាងលើបានបែកកង់ក្រឡាប់ ធ្លាក់ផ្លូវទៅខាងស្តាំដៃ បណ្តាលឲ្យយឆេះ។

សូមបញ្ជាក់ជុនថា ក្នុងករណីឆេះនេះដែរ ក្រុមរថយន្តបង្កាពន្លត់អគ្គីភ័យបានជួយអន្តរាគមន៍ពន្លត់អស់ទឹកចំនួន៤រថយន្ត ក្នុងនោះរថយន្តស្រុកស្វាយអន្ទរចំនួន២គ្រឿងនិងរថយន្តស្រុកកំចាយមារចំនួន២គ្រឿង៕
IMG_20220421_100106_670IMG_20220421_100119_685IMG_20220421_100113_370IMG_20220421_100146_261