Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ធនាគារពិភពលោកព្យាករណ៍ថា ក្នុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,៥ភាគរយ

Admin Alynana | Apr 21, 2022
ធនាគារពិភពលោកព្យាករណ៍ថា ក្នុងឆ្នាំ២០២២នេះ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៤,៥ភាគរយ
Clinic narith

ភ្នំពេញ៖ ធនាគារពិភពលោក (World Bank) បានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ ២០២២នេះ នឹងមានការកើនឡើង៤,៥ភាគរយ ស្របពេលដែលមានការស្តារសេដ្ឋកិច្ចក្នុង ស្រុក ល្អប្រសើរឡើងវិញ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោក ស្ថិតក្រោមសេណារីយោទិន្នន័យដើមគ្រាការ នព្យាករណ៍កំណើនសម្រាប់ឆ្នាំ២០២២ គឺ៤,៥ភាគរយ ខណៈដែលមានការស្តារសេដ្ឋកិច្ចក្នុង ស្រុកល្អប្រសើរ គាំទ្រដោយការដកចេញនូវការហាមឃាត់ធ្វើដំណើរ, ការធ្លាក់ចុះនៃតម្រូវការ ជាសកល និងការកើនឡើង នៃថ្លៃទំនិញ។

របាយការណ៍ដដែលបន្ថែមថា ការស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ គឺនៅតែសង្កត់ធ្ងន់លើសកម្មភាព សេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញផលិតផលកសិកម្ម ស្របពេលរំពឹងថា ការនាំចេញផលិតផល កម្មន្ត សាលនឹងជួបការលំបាក។

ទន្ទឹមគ្នា របាយការណ៍របស់ធនាគារពិភពលោកក៏បានព្យាករណ៍ដែរថា សម្ពាធអតិផរណា នឹងកើនឡើង ដោយសារតម្លៃស្បៀង និងប្រេងឡើងថ្លៃ ព្រោះតែសង្គ្រាម នៅអ៊ុយក្រែន។

ហានិភ័យចំពោះការព្យាករណ៍ដើមគ្រានេះ ត្រូវបានគេធ្វើការថ្លឹងថ្លែងយ៉ាងទូលំទូលាយ ហើយ ប្រទេសកម្ពុជារក្សាលំហគោលនយោបាយ ដែលគេអាចអនុវត្តបាន ប្រសិនបើហានិភ័យទាំងនេះ ពិតជាកើតឡើងពិតមែន៕

For Web LNN (1)-12photo_2022-04-21_11-30-50photo_2022-04-21_11-30-41photo_2022-04-21_11-30-52photo_2022-04-21_11-30-40photo_2022-04-21_11-30-39photo_2022-04-21_11-30-46photo_2022-04-21_11-30-48