Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំពេញតួនាទីឱ្យបានល្អ

Admin Alynana | Apr 21, 2022
ឧត្តមសេនីយ៍ឯក ស ថេត ណែនាំមន្ត្រីទើបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់បំពេញតួនាទីឱ្យបានល្អ
Clinic narith

ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម​ នាយឧត្តមសេនីយ៍​ សន្តិបណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាលជាតិ​ នៅព្រឹកថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០២២​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានអញ្ជេីញជាអធិបតី​ ក្នុងពិធី​ ប្រកាសផ្ទេរភារកិច្ច​ និងតែងតាំងមុខតំណែង​ នាយនគរបាលជាតិ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ។ ក្នុងពិធីនោះដែរក៏មានការចូលរួមពីលោក​ លោកស្រីស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការ​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ​ ។

ក្នុងពិធីនេះនាយនគរបាល​ចំនួន ២រូប​ ត្រូវបានតែងតាំងជាស្នងការរង​ ២រូប​ ត្រូវបានតែងតាំងជានាយការិយាល័យ​ និង​១រូប​ ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌជ្រោយចង្វា។

នាឱកាសនោះដែរ ស្នងការរងចំនួន២រូប ដែលទើបនឹងតែងតាំងថ្មី បានឡើងមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តរបស់តំណាងនាយនគរបាលជាតិ ចំពោះមុខឧត្តមសេនីយ៍ឯក ស ថេត ព្រមទាំងអ្នកចូលរួមទាំងមូលផងដែរ។

ក្រោយពីការប្តេជ្ញាចិត្ត​របស់លោកស្នងការរង​ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានចូលរួមអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទេីបទទួលបានការតែងតាំងមុខតំណែងថ្មី​ ជាពិសេសឯកឧត្តមស្នងការ​ បានណែនាំដល់មន្ត្រីតែងតាំងថ្មីទាំងអស់​ ត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អ​ ត្រូវបម្រេីអង្គភាព​ និងប្រជាពលរដ្ឋឱ្យបានល្អបំផុត​ ។​ ឯកឧត្តមស្នងការបានធ្វេីការណែនាំដល់លោកនាយការិយាល័យសណ្តាប់ធ្នាប់ដែលទេីបតែងតាំងថ្មី​ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំ​កម្លាំង​ ដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅដែលតែងតែប្រឈមបញ្ហាចត​ ឬលក់ដូរគ្មានសណ្តាប់ធ្នាប់​ ។ ចំពោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារដែលទេីបតែងតាំងថ្មី​ ក៏ត្រូវបានណែនាំ​ ឱ្យយកចិត្តទុកដាក់ខ្ពស់លេីការដឹកនាំអង្គភាព​ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ​ ជាពិសេសត្រូវមានផែនការច្បាស់លាស់ក្នុងការ​ រៀបចំចាត់ចែងកម្លាំង​ ដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់​ ក៏ដូចជាការផ្តល់សេវាសាធារណ:ទូទៅ​ ជូនប្រជាពលរដ្ឋឱ្យបានល្អ​ ។

ឆ្លៀតក្នុងឱកាសនេះឯកឧត្តមស្នងការ​ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ​ ក្នុងការការពារសន្តិសុខ​ សណ្តាប់ធ្នាប់​ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំ​ ពេលចូលឆ្នាំ​ និងក្រោយពេលចូលឆ្នាំ​ ។

ឯកឧត្តមស្នងការបានណែនាំដល់លោក​ស្នងការរង​ លោកអធិការ​ លោកនាយប៉ុស្តិ៍​ និងមន្ត្រីពាក់ព័ន្ធទាំងអស់​ ត្រូវធ្វេីការតាមដាន​ គ្រប់គ្រងឱ្យបានច្បាស់លាស់​នៅជនអន្តោប្រវេសន៍​ ដែលកំពុងរស់នៅដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ​ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មិនត្រូវធ្វេីអ្វីដែលខុសច្បាប់​ បេីរកឃេីញកំហុស​ និងមានភស្តុតាងច្បាស់លាស់​ នោះនឹងត្រូវដកតួនាទី​ ឋាន្តរស័ក​ ឬអនុវត្តតាមវិន័យកងកម្លាំង​ បេីធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់​ ។

ចំពោះការងារបង្ការ​ និងជួយសង្គ្រោះករណីមានអគ្គិភ័យ​ កម្លាំងជំនាញត្រវត្រៀមជាប្រចាំដេីម្បីចេញសង្គ្រោះឱ្យបានឆាប់​ និងទាន់ពេលវេលា​ ម្យ៉ាងវិញទៀត​ មន្ត្រីជំនាញត្រូវរៀបចំផែនការដេីម្បីចុះធ្វេីការណែនាំអប់រំ​អំពីវិធីបង្ការ​ និងទប់ស្កាត់អគ្គិភ័យ​ ជាពិសេសសំខាន់ផ្តោតលេីទីតាំងដែលប្រឈម​ដូចជាស្ថានីយលក់ប្រេង​ ទីតាំងលក់ហ្គាស​ …។ ល​ ។

ទាក់ទងទៅនឹងការគ្រប់គ្រងកម្លាំង​ ឯកឧត្តម​ស្នងការបានណែនាំដល់លោក​ លោកស្រីស្នងការរង​ លោក​ លោកស្រីនាយការិយាល័យ​ លោកអធិការ​ លោកនាយប៉ុស្តិ៍​ទាំងអស់​ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់​ ងាយស្រួលចាត់ចែងដឹកនាំបញ្ជា​ នៅពេលមានបញ្ហា​ ឬបទល្មេីសផ្សេងៗកេីតឡេីងជាយថាហេតុ​ ។

ដោយសង្កេតឃេីញថាកម្លាំងនៃការិយាល័យអន្តរគមន៍​ កម្លាំងនៃការិយាល័យចរាចរណ៍​ បានបំពេញភារកិច្ច​ យ៉ាងច្រេីនជូនអង្គភាព​ និងប្រជាពលរដ្ឋ​ ឯកឧត្តមស្នងការបានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស​ ឱ្យពិនិត្យមេីលលេីការរៀបចំតំលេីងឋានន្តរស័ក​ ក៏ដូចជាការរៀបចំលិខិតសរសេីរជូនដល់មន្ត្រីទាំងនោះ​ ដេីម្បីជាការលេីកទឹកចិត្ត​ និងជាការតបស្នងដល់ការខិតខំ​ និងលះបង់របស់ពួកគាត់​

​ឯកឧត្តមស្នងការ​ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវខិតខំបន្ថែមដើម្បីបម្រើសង្គមជាតិ​ អង្គភាព​ និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត​ និងថែរក្សាដោយអនុវត្តឲ្យបានល្អនូវវិធានការណ៍ ៣កុំ ៣ការពារ ៕

Edit for Web-22279000903_526058032538871_3735323747766693304_n278988810_526057439205597_5078648264771021336_n278979675_526058115872196_3772356863220405306_n278938196_526057309205610_3970517284371559585_n278977708_526056155872392_6794391375310631535_n278975259_526056355872372_1162667881511223347_n278915940_526056752538999_5913004961121030624_n