Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

អបអរសាទរ! វិទ្យាល័យស្វាយរៀង ទទួលបានជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន

Admin Alynana | Apr 21, 2022
អបអរសាទរ! វិទ្យាល័យស្វាយរៀង ទទួលបានជ័យលាភីលេខ១ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន
Clinic narith

ខេត្ដស្វាយរៀង៖ វិទ្យាល័យស្វាយរៀង ទទួលបានពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១»។ នេះបើយោងតាមលោក យស់ ពៅ នាយកវិទ្យាល័យស្វាយរៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានយើង ឲ្យដឹងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ។

លោក យស់ ពៅ បានឲ្យដឹងទៀតថា លទ្ធផលដែលវិទ្យាល័យទទួលបានពានរង្វាន់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១» កើតមានឡើងដោយមានការខិតខំប្រឹងប្រែង ពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្សគ្រប់ដៃគូសហការទាំងចំណេះដឹង ការសេពគប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាងទំនុកចិត្តមានតម្លៃ និងសំខាន់ខ្លាំងណាស់ពិសេសក្រោមការដឹកនាំលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសាលាវិទ្យាល័យស្វាយរៀង ទទួលបានការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅដើម្បីកែលម្អឲ្យមានសោភ័ណភាពល្អផងដែរ។

លោកនាយកវិទ្យាល័យ សូមថ្លែងអំណរគុណលោក លោក លោកស្រី គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ មាតាបិតាអាណាព្យាបាល សប្បុរសជន ដែលបានជួយគាំទ្រទាំងសម្ភារ ថវិកា ស្មារតី ចូលរួមចំណែកអភិវឌ្ឃន៍បរិស្ថានវិទ្យាល័យស្វាយរៀង ឱ្យមានសម្រស់ស្រស់ស្អាតរហូតដល់ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ សាលាស្អាតក្នុងក្របខណ្ឌទូទាំង ប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១។

សូមបញ្ជាក់ថា វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥ ០០០ ០០០រៀលផងដែរ៕

Edit for Web-23IMG_20220421_114734_016IMG_20220421_114728_631IMG_20220421_114731_183IMG_20220421_114741_348IMG_20220421_114753_965IMG_20220421_114744_388IMG_20220421_114749_696IMG_20220421_114751_357IMG_20220421_114746_902IMG_20220421_114736_038