Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេច​តេជោ ហ៊ុន សែន​ នឹងអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ស្ដីពីទឹក​ លើកទី៤​

Admin Alynana | Apr 21, 2022
សម្ដេច​តេជោ ហ៊ុន សែន​ នឹងអញ្ជើញ​ដឹកនាំ​គណៈ​ប្រតិភូ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ស្ដីពីទឹក​ លើកទី៤​
Clinic narith

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញចាកចេញពីម្ពុជានៅព្រឹកថ្ងៃទី ២២ ខែមេសា២០២២ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ី​​ប៉ាស៊ីហ្វិក​ស្តីពីទឹក​លើក​ទី​៤​ ​នៅ​ប្រទេស​ជប៉ុន​ដោយផ្ទាល់ដែលប្រព្រឹត្តធ្វើពីថ្ងៃទីទី ២៣ ដល់ថ្ងៃទី ២៥ ខែមេសា តបតាមការអញ្ជើញរបស់​នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ។

កិច្ចប្រជុំនេះធ្វើឡើងក្រោម​ប្រធាន​បទ ​“​ទឹក​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​-​ការ​អនុវត្ត​ល្អ​បំផុត​និង​ជំនាន់​បន្ទាប់​” ​លទ្ធផល​នៃ​កិច្ចពិភាក្សា​ ​A​P​W​S ​លើក​ទី​៤​ ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​​​ដឹកនាំ​សមិទ្ធិ​ផល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ (S​D​G​s) ​នេះ​បើ​យោង​តាម​ ​A​P​W​F​​។​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា៖ ក្រៅពីចូលរួមកិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ទឹក​លើក​ទី​៤​ (​A​P​W​S)នៅ​ប្រទេសជប៉ុនសម្តេចនឹងចេញ ដំ​ណើរ​ទៅវ៉ាស៊ីនតោនប្រជុំអាស៊ាន-អាមេរិកដែលមានការឯកភាពគ្នាហើយទៅលើកាលបរិច្ឆេទនៃការប្រជុំថ្ងៃ ១២ និង ១៣ ខែឧសភា។ អញ្ចឹងសម្តេចត្រូវចេញទៅ ថ្ងៃទី ១០ ឧសភាហើយត្រឡប់មកវិញថ្ងៃ ១៤ ប៉ុន្តែថ្ងៃ ១៥ បានមកដល់ស្រុក។

ថ្ងៃ ២១ ខែឧសភា ត្រូវថ្ងៃយុទ្ធនាការបោះឆ្នោតសម្តេចត្រូវហោះចេញទៅ Zurich, Davos ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកព្រោះសម្តេចជាប្រធានអាស៊ាននៅឆ្នាំនេះ។ នៅពេលត្រឡប់មកពីប្រទេសស្វីសវិញសម្តេចក៏មានកិច្ចប្រជុំតាមអន ឡាញជាមួយមេដឹកនាំបណ្តាប្រទេសផ្សេងៗនៅលើពិភពលោករួមទាំងនាយករដ្ឋមន្ត្រីជប៉ុនផងដែរស្តីអំពីអនាគតអាស៊ី៕
Edit for Web-24