Alynana Media Cambodia
Icon Collap
clinic narit

រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ

Admin Alynana | Apr 23, 2022
រាជរដ្ឋាភិបាល ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ
Clinic narith
 

(សៀមរាប)៖ រាជរដ្ឋាភិបាលបានចេញសម្រេច ស្ដីពីការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ បន្ទាប់ពីដាក់ចេញអនុក្រឹត្យលេខ ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

យោងតាមសេចក្ដីសម្រេចដែលទទួល បាននាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ បានតែងតាំងលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាអនុប្រធានអចិន្ត្រៃយ៍ និងមានសមាជិកជាច្រើនរូបទៀត។

សេចក្ដីសម្រេចដដែលបានបន្តថា សមាជិកនៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ មានភារកិច្ចអនុវត្តការងារទៅតាមការតម្រង់ទិសរបស់អនុក្រឹត្យលេខ២៧៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ។

គួរជម្រាបថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កន្លងទៅ រាជរដ្ឋាភិបាលក៏បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥» ផងដែរ។

ខាងក្រោមនេះ ជាសេចក្ដីសម្រេច ស្ដីពីការតែងតាំងសមាសភាពគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ៖

123-2124-2125126-2