កណ្តាល៖ នៅយប់វេលាម៉ោង២៣និង៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ មានករណីអគ្គីភ័យមួយបានកើតឡើងបណ្ដាលឲ្យឆេះផ្ទះមួយខ្នងទំហំ៦ម៉ែត្រ x ៩ម៉ែត្រ ធ្វើអំពីឈើលើថ្មក្រោមដំបូលប្រក់ក្បឿង ស្ថិតក្នុងភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យភ្នាក់ងារ The Mirror news ដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឱ ធារិទ្ធ ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបរមេផ្ទះ។ មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទុស្សេខ្សែភ្លើង។
ចំពោះសម្ភារៈខូចខាតរួមាន ឆេះរថយន្តចំនួន០២គ្រឿង ម៉ាក Toyota camry 2014 ពណ៍ទឹកប្រាក់, ម៉ាកToyota camry 1992 ពណ៌ស្លែ, ឆេះម៉ូតូចំនួន០៣គ្រឿងខូចខាតទាំងស្រុង និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង ប៉ុន្តែមិនបណ្តាលឲ្យមានមនុស្សរងរបួសទេ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា ក្នុងប្រតិបត្តិការអន្តរាគមន៍ចុះជួយពន្លត់ករណីអគ្គិភ័យខាងលើនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយពីទទួលបានព័ត៌មានពីករណីខាងលើ កម្លាំងរបស់ការិយាល័យអគ្គិភ័យខេត្ត បានសហការជាមួយកម្លាំងនគបាលអធិការក្រុងតាខ្មៅ កម្លាំងប៉ុស្តិ៍ព្រែកឬស្សីបានជួយ ពន្លត់ទាន់ពេលវេលា ហើយរលត់ទាំងស្រុង នៅវេលាម៉ោង១:០០នាទី រំលងអាធ្រាតឆ្លងចូលថ្ងៃ២៣ ខែមេសា ឆ្នាំ២០២២៕