Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

ឃាត់ពលករឆ្លងដែនខុសច្បាប់ទៅថៃរាល់ថ្ងៃ ខណៈមេខ្យល់មិនដឹងនៅទីណា

Admin Alynana | Apr 25, 2022
ឃាត់ពលករឆ្លងដែនខុសច្បាប់ទៅថៃរាល់ថ្ងៃ ខណៈមេខ្យល់មិនដឹងនៅទីណា
Clinic narith

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ច ជាពិសេសនគរបាលការពារព្រំដែនគោក តែងបង្រ្កាបបានពលករបម្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃជាបន្តបន្ទាប់ស្ទើររាល់ថ្ងៃ ខណៈមេខ្យល់ដែលនាំពលករឆ្លងដែននោះ មិនដឹងនៅទីណា។
unnamed-6

លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៨១៥ បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ៥ ទាបភ្លឺ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យធ្វើការទប់ស្កាត់ពលករបម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ មានចំនួន ១៣នាក់ (ស្រី៥នាក់) ត្រង់ចំនុចភូមិក្បាលស្ពាន និងភូមិក្បាល់ទំនុបស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីបង្រ្កាបបានពលករជិត១០០នាក់ នៅថ្ងៃទី២៤ ខែមេសា ដោយពុំមានមេខ្យល់ក្នុងនោះឡើយ។

នគរបាលបានឱ្យដឹងថា ពលករដែលលួចឆ្លងដែនខុសច្បាប់ខាងលើមានទីលំនៅក្នុងខេត្តព្រៃវែង បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានឱ្យពួកគាត់រង់ចាំនៅទីបញ្ជាការប៉ុស្តិ៍ ដេីម្បីប្រគល់ជូនផ្នែកជំនាញនៅអធិការនគរបាលស្រុកម៉ាឡៃ ចាត់ការបន្តតាមនីតិវិធីច្បាប់។

unnamed-1-5

សូមបញ្ជក់ថា យោងតាមការរៀបរាប់របស់ពលករដែលសមត្ថកិច្ចចាប់កន្លងមក ការចេញទៅថៃគឺតាមរយៈមេខ្យល់ដោយត្រូវចំណាយលុយឱ្យមេខ្យល់ក្នុងមួយនាក់ពី ៥ ០០០ បាត ដោយការទាក់ទងមេខ្យល់តាមទូរស័ព្ទ។

ទាក់ទងទៅនឹងបញ្ហាមេខ្យល់នេះ បើតាមមន្រ្តីនគរបាលការពារព្រំដែនបាននិយាយថា ពលករដែលបង្រ្កាបបានគឺមិនដែលស្គាល់មេខ្យល់ទេ គឺគ្រាន់តែដឹងថាធ្វើដំណើរតាមរថយន្តហើយគេទម្លាក់ឱ្យចុះដើរឆ្លងដែនតែម្តង ដែលធ្វើឱ្យសមត្ថកិច្ចមិនអាចរកមេខ្យល់ឃើញ៕