Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

រដ្ឋមន្ត្រីអប់រំដាក់គោលការណ៍ ៥ ចំណុច បង្កើន​ប្រសិទ្ធភាពតាម​សាលារៀន

Admin Alynana | Apr 26, 2022
រដ្ឋមន្ត្រីអប់រំដាក់គោលការណ៍ ៥ ចំណុច បង្កើន​ប្រសិទ្ធភាពតាម​សាលារៀន
Clinic narith

ភ្នំពេញ៖ លោកបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាបានដាក់ចេញនូវគោលករណ៍ចំនួន​៥ ចំណុច ដើម្បីគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព។

ការដាក់ចេញគោលការណ៍៥ចំណុចនេះ ធ្វើឡើងនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាកាលពីថ្ងៃទី២៥ខែមេសាឆ្នាំ២០២២។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា គោលការណ៍ចំនួន៥ចំណុចដើម្បីគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាពនោះរួមមាន៖

ទី១–គណនយ្យភាព៖ នាយកសាលាត្រូវមានគណនេយ្យភាព ចំពោះមាតាបិតា ដោយបង្កើតគណៈកម្មការគ្រប់គ្រងសាលារៀន និងចុះកិច្ចសន្យាលទ្ធផល ការងារប្រចាំឆ្នាំ, ការប្រជុំវាយតម្លៃ និងស្វ័យវាយតម្លៃ ដើម្បីសម្រេចស្តង់ដាសាលារៀនមាន ប្រសិទ្ធភាព។

ទី២–ស្វ័យភាព៖ សាលារៀបចំផែនការកែលម្អសាលារៀន ដើម្បីដោះ ស្រាយបញ្ហាចំពោះមុខ ជាពិសេសដើម្បីជួយបង្កើតបរិស្ថានអំណោយផលសម្រាប់ការរៀនសូត ជួយគាំទ្រគូ, កែលម្ភវប្បធម៌សាលារៀន, និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ តាមរយៈកម្មវិធីលើក កម្ពស់គុណវុឌ្ឍិនាយក ។

ទី៣–រង្វាយតម្លៃ៖ ការរៀបចំតេស្តស្ដង់ដាមានតម្លាភាព និងយុត្តិធម៌ ដើម្បីកែលម្អការបង្រៀន ដោយបង្រៀនបន្ថែមជួយដល់សិស្សរៀនយឺត និងផ្សព្វផ្សាយលទ្ធផល ជាសាធារណៈ និងផ្តល់ព័ត៌មានពីលទ្ធផលសិក្សាដល់មាតាបិតា។

ទី៤–ការយកចិត្តទុកដាក់ដល់គ្រូបង្រៀន៖ គ្រូប្រើ លទ្ធផលតេស្ត ដើម្បីកែលម្អការបង្រៀន ការចុះកិច្ចសន្យាវាយតម្លៃលទ្ធផលការងារ និងការ បង្កើនគុណវុឌ្ឍិគ្រូតាមរយៈកម្មវិធីបង្កើនគុណវុឌ្ឍិគ្រូ។

ទី៥-ការចូលរួម៖ មាតាបិតាចូលរួមគាំទ្រសាលា ដើម្បីរួមគ្នាអភិវឌ្ឍ សាលារៀន។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ជាមួយគ្នានេះដែរក្រសួងបានជ្រើសរើសសាលារៀនចំនួន ១០០ សម្រាប់ការកែទម្រង់ ហើយ​​សាលារៀន ស្ទើរទាំងអស់សម្រេចបាននូវស្តង់ដាសាលាមានប្រសិទ្ធភាព និងមានផលជះលើសាលាបណ្ដាញជិត ៣០០ ថែមទៀត៕