Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សមត្ថកិច្ចធ្វើកិច្ចសន្យាណែនាំអប់រំ និងបញ្ជូនបុរសម្នាក់ ទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ

Admin Alynana | Apr 26, 2022
សមត្ថកិច្ចធ្វើកិច្ចសន្យាណែនាំអប់រំ និងបញ្ជូនបុរសម្នាក់ ទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ
Clinic narith

ភ្នំពេញ៖ លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់បណ្ដាញសារព័ត៌មាននៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ ថា កម្លាំងសមត្ថកិច្ច បានធ្វើកិច្ចសន្យាណែនាំអប់រំ និងបញ្ជូនបុរសម្នាក់ ទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ ក្រោយបង្ហោះសារចោទប្រកាន់លើសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ។

លោកអធិការបានបន្តថា កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានគណនីហ្វេសប៊ុកឈ្មោះ Nith New និងគណនីហ្វេសប៊ុកផេកឈ្មោះ Nith Official បានបង្ហោះសារមានខ្លឹមសារថា “សូមបងប្អូនជួយខ្ញុំផងប៉ូលីសអធិការខ័ណ្ឌឬស្សីកែវធ្វើស៊ីលុយខ្ញុំ ដាក់ថ្នាំចាប់រំលោភប្រពន្ធខ្ញុំបូក ហើយយកប្រពន្ធខ្ញុំទៅលក់នៅក្រៅទៀតគេចាប់ប្រពន្ធខ្ញុំរំលោភបូកហើយពួកគាត់ដាក់GPSឱ្យគេតាមដានខ្ញុំទៀតអ្នកភូមិក៏ចាប់រំលោភប្រពន្ធខ្ញុំដែរ តែពួកគាត់ថាដោះស្រាយហើយតែគាត់អត់ឱ្យលុយខ្ញុំទេ យកលុយចែកគ្នាអស់ហើយ ប៉ូលីសនិងនៅជិតផ្ទះខ្ញុំ ពួកគាត់មេគ្រឿងញៀនធំ ជក់គ្រឿងញៀនទៀត ហើយពួកគាត់ដាក់ GPSមើលអ្នកលក់គ្រឿងញៀនហើយពួកគាត់ចាំធ្វើស៊ីគេ រឿងនេះគាត់អត់ឱ្យខ្ញុំប្រាប់គេនិងប្រាប់គ្រួសារខ្ញុំទេ ដល់ឥលូវពួកគាត់ធ្វើស៊ីលុយខ្ញុំ បានខ្ញុំផុស” និងបានយករូបអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ផុសដោយសរសេរអក្សរពីលើរូចថា” ប៉ូលីសមេគ្រឿងញៀន ហើយជក់គ្រឿងញៀន ធ្វើស៊ីលុយខ្ញុំ ហើយដាក់GPSឱ្យអ្នកភូមិមើលខ្ញុំទៀត”។

បន្ទាប់ពីមានការបង្ហោះសារដូចខាងលើ អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ សូមធ្វើការបដិសេដទាំងស្រុង ចំពោះសារខាងលើដែលបានសរសេរចោទប្រកាន់មកលើកម្លាំងសមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ហើយរឿងហេតុដែលគណនីហ្វេសប៊ុកឈ្មោះ Nith New និងហ្វេសប៊ុកផេកឈ្មោះ Nith Official បានបង្ហោះនេះ ពុំមានកើតឡើងក្នុងខណ្ឌឫស្សីកែវនោះទេ។

លោកវរៈសេនីយ៍ឯក ហ៊ាង ថារ៉េត បានឱ្យដឹងទៀតថា ក្រោយពីមានសារខាងលើបង្ហោះភ្លាម ក្រុមការងារជំនាញ បានធ្វើការស្រាវជ្រាវរកម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ ប៉ុល សំនិត ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ មកបំភ្លឺបានប្រាប់ថា រូបខ្លួនពិតជាបានបង្ហោះសារមានខ្លឹមសារដូចបានរៀបរាប់ខាងលើប្រាកដមែន តែជារឿងមិនពិតនោះទេ ដោយមូលហេតុ រូបខ្លួនជាអ្នកប្រើប្រាស់គ្រឿងញៀន និងខឹងជាមួយប្រពន្ធដែលរត់ចោលជាច្រើនខែមកហើយ ទើបខូចចិត្តរហូតយករូបភាពអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ មកសរសេរសារបង្ហោះតែម្តង ដោយពុំបានគិតថា ប៉ះពាល់អង្គភាពនគរបាល។

 

ក្រោយពីសួរនាំឈ្មោះ ប៉ុល សំនិត កម្លាំងជំនាញបានធ្វើតេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន(មានសារធាតុញៀន)។ ចំពោះមុខ ដោយឈ្មោះ ប៉ុល សំនិត មានសារធាតុញៀន កម្លាំងសមត្ថកិច្ច បានធ្វើកិច្ចសន្យាណែនាំអប់រំ និងបញ្ជូនទៅស្តានីតិសម្បទារនៅមណ្ឌលកែប្រែ៕
photo_2022-04-26_09-45-32photo_2022-04-26_09-45-24photo_2022-04-26_09-45-26photo_2022-04-26_09-45-27photo_2022-04-26_09-45-38photo_2022-04-26_09-45-36photo_2022-04-26_09-45-34photo_2022-04-26_09-45-29photo_2022-04-26_09-45-30