Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាកម្ម​សិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២

Admin Alynana | Apr 26, 2022
សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាកម្ម​សិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២
Clinic narith

សម្ដេចតេជោ ហ៊ុន សែនៈ នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាកម្ម​សិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី មានសេចក្ដីសោមនស្សរីករាយ និងសូមផ្ញើសារលិខិតជូនដល់ជនរួមជាតិទាំងអស់ ដើម្បីអបអរសាទរក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅជាសកលនាថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ស្របទៅនឹងកាលបរិច្ឆេទ នៃការរំលឹកខួបនៃការចូលជាធរមាន នៃអនុសញ្ញាស្ដីពី ការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ១៩៧០។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតអបអរសាទរ ក្នុងឱកាសទិវាកម្ម​សិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោនាយករដ្ឋមន្ត្រី មានសេចក្ដីសោមនស្សរីករាយ និងសូមផ្ញើសារលិខិតជូនដល់ជនរួមជាតិទាំងអស់ ដើម្បីអបអរសាទរក្នុងឱកាសទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅជាសកលនាថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ ស្របទៅនឹងកាលបរិច្ឆេទ នៃការរំលឹកខួបនៃការចូលជាធរមាន នៃអនុសញ្ញាស្ដីពី ការបង្កើតអង្គការកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ១៩៧០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសារលិខិតនោះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោក ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងប្រទេសជាសមា​ជិកក្នុងគោលបំណងលើកកម្ពស់ចំណេះដឹង សាធារណៈអំពីសារៈសំខាន់របស់កម្មសិទ្ធិបញ្ញាលើគ្រប់វិស័យ រួមទាំងការកសាងកេរ្ដិ៍ឈ្មោះម៉ាក ការបង្កើតថ្មី គំនិតច្នៃប្រឌិត ដែលមានឥទ្ធិពលក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងជំរុញការចូលរួមការពារកម្មសិទ្ធិបញ្ញា។

សូមជម្រាបថា ប្រទេសកម្ពុជា បានចូលជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ១៩៩៥ ដែលបច្ចុប្បន្នមានសមាជិកសរុប ១៩៣ប្រទេស ហើយបានចូលរួមយ៉ាងសកម្ម ដើម្បីបំពេញកាតព្វកិច្ចអន្តរជាតិ ពាក់ព័ន្ធនឹងការការពារ និងលើកកម្ពស់កម្មសិទ្ធិបញ្ញា។ សម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានលើកឡើងតាមរយៈសារលិខិតនេះថា «យើងទាំងអស់គ្នាទទួលស្គាល់ថា យុវជនគឺជាធនធានដ៏មានសក្ដានុពលធំធេង ក្នុងការបង្កើតថ្មី និងការផ្ដល់ដំណោះស្រាយបច្ចេកទេស សម្រាប់គាំទ្រដល់ជីវភាពប្រជាពលរដ្ឋ ក្នុងអន្តរកាលនៃការវិវឌ្ឍបច្ចេកវិទ្យា ដើម្បីឆ្ពោះទៅរកអនាគតមួយកាន់តែប្រសើរ»។

សម្រាប់ឆ្នាំ ២០២២ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានផ្ដួចផ្ដើមរៀបចំទិវាកម្មសិទ្ធិបញ្ញាពិភពលោកប្រចាំឆ្នាំ ក្រោមមូលបទ «កម្មសិទ្ធិបញ្ញា និងយុវជន៖ ការបង្កើតថ្មីសម្រាប់អនាគតកាន់តែប្រសើរ»។ មូលបទ នៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២ ដែលបានរំលេចនូវតួនាទីចម្បងរបស់យុវជនទូទាំងពិភពលោក និងសារៈសំខាន់នៃការចូលរួម មិនអាចខ្វះបានពីយុវជននៅក្នុងការកសាងប្រទេសជាតិ និងពិភពលោកមួយ ប្រកបដោយវិបុលភាព ពិតជាស្របគ្នាទៅនឹងនិន្នាការពិភពលោក ដែលកំពុងវិវត្តឥតឈប់ឈរ ដោយតម្រូវឲ្យយុវជនដែលជាអនាគតពិភពលោក ចាំបាច់ត្រូវចូលរួមចំណែកក្នុងការកសាងអនាគតរបស់ខ្លួន និងរួមចំណែកដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន ព្រមទាំងត្រៀមលក្ខណៈសម្រាប់បញ្ហាប្រឈមនាពេលអនាគត។

ម្យ៉ាងវិញទៀត មូលបទនៃទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ ២០២២នេះ ក៏ស្របទៅនឹងរបៀបវារៈនៃការអភិវឌ្ឍយុវជនរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកយុវជនជាធនធានយុទ្ធសាស្រ្ដ និងមានតម្លៃបំផុត សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និងវិស័យការពារជាតិ ទាំងបច្ចុ​ប្បន្ន និងអនាគត៕
For Web LNN-6901-5902-5303-4904-39