Alynana Media Cambodia
Icon Collap
clinic narit

បុរសជនជាតិចិនម្នាក់សង្ស័យបែកថ្នាំ អាដៃខ្លួនឯង និងលោតសម្លាប់ខ្លួនបានសម្រេច.!

Admin Alynana | Apr 26, 2022
បុរសជនជាតិចិនម្នាក់សង្ស័យបែកថ្នាំ អាដៃខ្លួនឯង និងលោតសម្លាប់ខ្លួនបានសម្រេច.!
Clinic narith

(ក្រុងព្រះសីហនុ) ៖ មានសេចក្តីរាយការណ៍មកថា មានបុរសជនជាតិចិនម្នាក់បានធ្វើសកម្មភាពអារដៃខ្លួនឯង ក្រោយមកបានលោតសម្លាប់ខ្លួន នៅអាគារមួយកន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម ។

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះស្រាវជ្រាវនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ នៅចំណុចជាន់ទី១៣ ក្នុងសណ្ឋាគារ សុី យ៉ា ធូ ស្ថិតក្នុងភូមិ០២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជាបឋមបានប្រាប់អ្នកយកព័ត៌មានថា បុរសជនជាតិចិនខាងលើនេះអាចប្រើរប្រាស់ថ្នាំញៀនលើសកំរឹតរហូតគ្រប់គ្រងសតិអារម្មណ៍ខ្លួនឯងលែងបាន ឈានដល់យកកាំបិតអារដៃខ្លួនឯង បណ្តាលឲ្យមានរបួស ក្រោយមកសម្រេចចិត្តលោតសម្លាប់ខ្លួន ពីជាន់ទី១៣មកដី បណ្តាលឲ្យស្លាប់មួយរំពេចន៍ ។

 

បច្ចុប្បន្ន សាកសពបុរសជនជាតិខាងលើត្រូវបានសមត្ថកិច្ចវិចខ្ចប់យកទៅរក្សាទុក រងចាំបន្តធ្វើកោសល្យវិច្ច័យ និងប្រគល់ជូនសាចញ្ញាតិក្រុមគ្រួសារសាមុី យកទៅធ្វើបុណ្យតាមប្រពៃណី ៕
photo_2022-04-25_12-53-47photo_2022-04-25_12-53-50photo_2022-04-25_11-22-47-2