Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងទេសចរណ៍ក្រើនរំលឹកជាថ្មីពីការលើកលែងបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២២

Admin Alynana | Apr 27, 2022
ក្រសួងទេសចរណ៍ក្រើនរំលឹកជាថ្មីពីការលើកលែងបង់កម្រៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២២
Clinic narith
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ បានក្រើនរំឭកសាជាថ្មីដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់ឱ្យរួសរាន់ដាក់ពាក្យស្នើសុំបន្តសុពលភាពអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២២ ដោយផ្ទាល់មកក្រសួងទេសចរណ៍ ឬការស្កេន QR Code នៅលើបណ្ណផ្សព្វផ្សាយ (ដូចមានភ្ជាប់) ឬតាមរយៈមន្ទីរទេសចរណ៍រាជធានី ខេត្ត សម្រាប់អាជ្ញាបណ្ណទេសចរណ៍ដែលចេញដោយក្រសួងទេសចរណ៍។

ដោយឡែក សម្រាប់អាជ្ញាបណ្ណទេសចរណ៍ដែលចេញដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ម្ចាស់អាជីវកម្មទេសចរណ៍ត្រូវដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២២ ពីរដ្ឋបាលថ្នាក់ក្រោមជាតិ។

សម្រាប់ការដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ឆ្នាំ២០២២ ម្ចាស់អាជីវកម្មទេសចរណ៍ ត្រូវភ្ជាប់មកជាមួយនូវអាជ្ញាបណ្ណទេសចរណ៍មានសុពលភាព វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មទេសចរណ៍ និងឯកសារភ្ជាប់តម្រូវផ្សេងៗទៀត។

សូមបញ្ជាក់ផងដែរថា សម្រាប់អាជីវកម្មដែលមានអាជ្ញាបណ្ណហួសសុពលភាព នឹងមិនត្រូវបានរួចផុតពីការពិន័យអន្តរការចំពោះការយឺតយ៉ាវឡើយ៕