Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លុចស៊ិសបើកលឿន រត់ទៅត្របាក់ខាំ ម៉ូតូហុងដាពីក្រោយ នៅជន្លង់ បណ្ដាឲ្យបុរសម្នាក់…

Admin Alynana | May 03, 2022
លុចស៊ិសបើកលឿន រត់ទៅត្របាក់ខាំ ម៉ូតូហុងដាពីក្រោយ នៅជន្លង់ បណ្ដាឲ្យបុរសម្នាក់…
Clinic narith

ខេត្តសៀមរាប៖ រថយន្តលុចស៊ិស១គ្រឿងតៃកុងបើកក្នុងល្បឿនលឿន រត់ទៅត្របាក់ខាំ ម៉ូតូហុងដា មួយគ្រឿងពីក្រោបណ្ដាឲ្យបុរសម្នាក់រងរបួសធ្ងន់។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ២២និង៥០នាទី ថ្ងៃទី ០២ ខែឧសភា ឆ្នាំ២០២២ លើផ្លូវ៧មករា ហៅផ្លូវជន្លង់ ត្រង់ចំណុចទល់មុខ ផ្លូវចូលសាលារៀនបឋមសិក្សាជន្លង់ ស្ថិតនៅភូមិជន្លង់ សង្កាត់ សាលាកំរើក ក្រុងសៀមរាប។

របាយការណ៍បឋមរបស់ជំនាញចរាចរណ៍បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ នេះ រវាង រថយន្ដនិងម៉ូតូ៖ រថយន្តម៉ាក Lexus Rx 300 ពណ៌ខ្មៅពាក់ផ្លាកលេខ (សៀមរាប 2B 2069 ) បើកបរដោយឈ្មោះ ញ៉ុក វិសិដ្ឋ ភេទប្រុសអាយុ៥៧ ឆ្នាំ រស់នៅភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប បើកបរទិសដៅពីលិច ទៅកើត បុកនឹងម៉ូតូ ហុងដាឌ្រីមពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយ ឈ្មោះ ហូន អុល ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិត្រពាំងថ្មីឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាបទិសដៅពីលិចទៅកើត បណ្ដាលឲ្យរបួសធ្ងន់ ហើយត្រូវបានគេដឹកយកទៅសង្រ្គោះ។ ក្នុងនោះម៉ូតូនិងរថយន្តរងការខូចខាត(ធ្ងន់)។

របាយការណ៍បន្តថា ករណីនេះសមត្ថកិច្ចបានឃាត់ខ្លួននិងបញ្ជូនអ្នកបើកបររថយន្តទៅការិយាល័យជំនាញដើម្បីសាកសួរ។ ចំណែកវត្ថុតាងនាំយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីអនុវត្តតាមនីតិវិធី។ មូលហេតុរថយន្ត​ បើកបរមានល្បឿនលឿន៕

received_1415156898924956-srpostnews-800x1067received_404692691227348-srpostnews-800x1067IMG_20220503_105931-srpostnews-800x490IMG_20220503_110045_493-srpostnews-800x600IMG_20220503_110021-srpostnews-800x643IMG_20220503_110000-srpostnews-800x447IMG_20220503_105948-srpostnews-800x453IMG_20220503_105919-srpostnews-800x537