Alynana Media Cambodia
Icon Collap
RK Clinic
clinic narit

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រើធម៌ក្តៅ ចុះដឹកនាំកម្លាំងអាជ្ញាធរចំរុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង

Admin Alynana | May 03, 2022
លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រើធម៌ក្តៅ ចុះដឹកនាំកម្លាំងអាជ្ញាធរចំរុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង
Clinic narith

ភ្នំពេញ ៖ លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអោយដឹងនៅព្រឹកថ្ងៃ ទី០៣ ខែឧសភា ឆ្នាំ២០២២នេះ ថា ប្រតិបត្តិការណ៍ថ្ងៃទី១ កម្លាំងអាជ្ញាធរចំរុះបានធ្វើការរុះរើម៉ាស៊ីនផ្សាយខុសច្បាប់ប្រមាណ២០០គ្រឿង (Repeater) ដែលផ្តល់ឱ្យវិទ្យុទាក់ទង (អាយឌីកាន់ដៃ) ប្រើប្រាស់បែបអានាធិបតេយ្យ បានប្រមាណ៥០០០គ្រឿង ត្រូវបិទបញ្ចប់។

សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋានវិទ្យុទាក់ទងបានបន្ថែមឪ្យដឹងថា កម្លាំងចំរុះដឹកនាំដោយតំណាងអយ្យការនិយ័តករទូរគមនាគមន៍កម្ពុជា នាយកដ្ឋានវិទ្យុទាក់ទងបានសម្រេចគោលដៅប្រកបដោយផ្លែផ្កា ដែលស្ថានីយ៍វិទ្យុទាក់ទងខុសច្បាប់ជាច្រើនបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯង និងចំនួនតិចតួចត្រូវបានចាប់បង្ខំរុះរើទម្លាក់។ ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ ឈឿ ន ប៊ុនឆន បានបញ្ជាក់ថា នឹងបន្តធ្វើរហូតប្រាកដថា ស្ថានីយផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយ ត្រូវបានសម្អាតស្អាតអស់ទូទាំងរាជធានីភ្នំពេញ និងជំហានបន្ទាប់ត្រូវបន្តសំអាតទូទាំងប្រទេសតែម្តង។

លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង ក៏បានសំណូមពរឪ្យម្ចាស់ ដែលមានស្ថានីយ៍ផ្សាយវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយត្រូវទម្លាក់ចុះដោយខ្លួនឯង ជាជាងការបង្ខិតបង្ខំ ដែលការអនុវត្តនាពេលក្រោយៗអាចនឹងបញ្ជូនសំណុំរឿងទៅតុលាការ ដោយមិនធ្វើការអប់រំដូចពេលនេះឡើយ។

សូមរម្លឹកថា ៥ថ្ងៃមុន! លោកប្រធាននាយកដ្ឋានវិទ្យុទាក់ទង លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានបញ្ជាក់លើផេកផ្លូវការ របស់ខ្លួនថា មុនពេលប្រជុំ និងក្រោយពេលប្រជុំ លទ្ធផលមានពលរដ្ឋមួយចំនួនតូចគាត់យល់ពីកិច្ចខិតខំរបស់នាយកដ្ឋានវិទ្យុទាក់ទង។

លោក បានបន្តថា ដល់ពេលវេលាដែលខ្ញុំត្រូវចូលរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដោយគ្មានការលើកលែង។ វិធានការអប់រំ វិធានការផ្សព្វផ្សាយ វិធានការពន្យល់ ខ្ញុំបានធ្វើអស់ហើយ នៅឡើយវិធានការចាប់បង្ខំ ។ បង្គោលស្ថានីយតម្លើងអង់តែនវិទ្យុទាក់ទងខុសច្បាប់ទាំងឡាយទូទាំងប្រទេសនឹងចុះឆែកឆេរត្រួតពិនិត្យបញ្ជាក់ភាពត្រឹមត្រូវតាមផ្លូវច្បាប់ រួចរិបអូសកសាងសំណុំរឿងបញ្ជូនទៅតុលាការករណីគ្មានច្បាប់អនុញ្ញាត ។ ជាចុងក្រោយនៃសារ ខ្ញុំសូមប្រកាសជូនពលរដ្ឋម្ចាស់អគារ ម្ចាស់បង្គោលអង់តែន ម្ចាស់មាស៉ីនផ្សាយ (Repeater) ត្រូវអនុវត្តដោយខ្លួនឯងគ្មានការពន្យាគឺ “រុះរើសម្អាត”៕
111111photo_2022-05-03_13-35-48photo_2022-05-03_13-35-49photo_2022-05-03_13-35-52photo_2022-05-03_13-35-53