Alynana Media Cambodia
Icon Collap
clinic narit

ទស្សនា​របាំ «​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ និង​ព្រះនាង​ឥន្ទ្រទេវី​» នា​ចុង​សប្តាហ៍​នេះ

Admin Alynana | May 04, 2022
ទស្សនា​របាំ «​ព្រះបាទ​ជ័យវរ្ម័ន​ទី​ ៧ និង​ព្រះនាង​ឥន្ទ្រទេវី​» នា​ចុង​សប្តាហ៍​នេះ
Clinic narith

ភ្នំពេញៈ ផ្ទាំងទស្សនីយភាព​នៃ​ការសម្តែង​របាំ​ក្បាច់បុរាណ​រឿង «​ព្រះបាទ​ជ័យវរ្ម័ន​ទី ៧ និង​ព្រះនាង​ឥន្ទ្រទេវី​» ដែលជា​ស្នាដៃ​ដំឡើង និង​ដឹកនាំ​សម្តែង ដោយ​នាដកា វ័យ​ជាង ៦០ អ្នកគ្រូ ឱម យុវណ្ណឌី នឹងត្រូវ​សម្តែង​ល្ងាច​ថ្ងៃ​សៅរ៍ ទី​ ៧ ខែឧសភា ឆ្នាំ ២០២២​។

បើតាម​ការរំឭក​ឡើងវិញ ក្រោយពី​ពន្យារពេល​តាំងពី​ខែមីនា​កន្លងមក នៅតាម​គេហទំព័រ ភួងមាល័យ​បាយសី​ខ្មែរ ដែលជា​ក្រុម​ស្រាវជ្រាវ ​និង​ដំឡើង​គ្រឿង តែងកាយ​សម័យអង្គរ​បាន​ឱ្យដឹងថា​៖ «​ទស្សនីយភាព​របាំ​ក្បាច់បុរាណ​រឿង «​ព្រះបាទ​ជ័យ​វរ្ម័នទី​ ៧ និង​ព្រះនាង​ឥន្ទ្រទេវី​» បាន​ត្រឡប់​មកវិញហើយ​!​ ដោយ​ហេតុតែ​ចំនួន​កៅអី​មានកំណត់ និង​ឆ្លើយតប​តាម​តម្រូវការ​សំបុត្រ​របស់​ទស្សនិកជន យើងខ្ញុំ​បានរៀបចំ​នូវ​ការសម្តែង​ជា ២ ពេល​ផងដែរ គឺ​នៅវេលា​ម៉ោង ៣ រសៀល និង​ម៉ោង ៦ ល្ងាច នា​ថ្ងៃទី​ ៧-​ ឧសភា ថ្ងៃ​តែមួយ​។ ការសម្តែង​នៅ​ថ្ងៃ​សៅរ៍ ទី​ ៧ ខែឧសភា ឆ្នាំ​ ២០២២ នៅវេលា​ម៉ោង ៣- រសៀល និង ៦- ល្ងាច មាន​ទីតាំងនៅ​មហោស្រព The-black box theater នៃ​សាលារៀន​កាណាដា អន្តរជាតិ​ភ្នំពេញ កោះពេជ្រ​»​។

ការជាវ​សំបុត្រ​ចូលទស្សនា​មាន ៣ ប្រភេទ​គឺ ១ សន្លឹក​តម្លៃ ៤ ម៉ឺន​រៀល (​ពណ៌​ក្រហម​) ១ សន្លឹក​តម្លៃ ៦ ម៉ឺន​រៀល (​ពណ៌​បៃតង​) និង ១ សន្លឹក​តម្លៃ ១០ ម៉ឺនរៀល (​ពណ៌​ខៀវ​)​។

ប្រភព​ដដែល​ខាងលើ​បន្តថា​៖ «​សូម​ប្រិយមិត្ត​ទស្សនិកជន​ជាវ​សំបុត្រ តាមរយៈ Link ខាងក្រោម https://hello.last2ticket.com/event/4335 ឬ​តាម​លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន បន្ថែម 069 906 677 (Eng) 096 2789 333 (​ខ្មែរ​)​។ ចំពោះ​អតិថិជន ដែល​បាន​ទិញ​សំបុត្រ​រួចហើយ អាច​រក្សាទុក​សំបុត្រ​ចាស់ សម្រាប់​ប្តូរ​យក​សំបុត្រ​ថ្មី​វិញ​បាន​»​។