កណ្ដាល៖ ដេប៉ូខ្សាច់ដ៏ធំមួយកន្លែង នៅក្បែរស្ពានព្រែកសំរោង បានកំពុងបំផ្លាញផ្លូវ និងប៉ះពាល់សុខភាពពលរដ្ឋ ខណះក្រុមឡានដឹកខ្សាច់រាប់រយគ្រឿង ដឹកចេញពីដេប៉ូខ្សាច់នោះទាំងថ្ងៃទាំងយប់ ពោលគឺ២៤ម៉ោងតែម្តង ។ ទីតាំងដេប៉ូខ្សាច់ដ៏ធំនោះ ស្ថិតតាមបណ្តោយផ្លូវ២១ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ពលរដ្ឋរស់នៅក្បែរនោះ សុំមិនបញ្ចេញឈ្មោះបានប្រាប់អោយដឹងថា រាល់ថ្ងៃអស់រយះពេលជាច្រើនឆ្នាំមកហើយពិបាករស់នៅខ្លាំងណាស់ ពេលថ្ងៃហុយ ពេលយប់ថ្លង់សម្លេងបើក្រុមឡានដឹកជញ្ជូនមួយថ្ងៃរាប់រយឡានឯណោះ។
ពួកគាត់បន្ថែមថា មិនដឹងថាត្រូវធ្វើយ៉ាងមេចទៀតទេ បើជម្រាបប្រាប់អាជ្ញាធររួចហើយតែនៅដដែល មិនដឹងថាម្ចាស់ដេប៉ូមានបុណ្យស័ក្តិខ្សែធំប៉ុណ្ណានោះទេ ។ បើនិយាយរឿងសម្លេងវិញ យប់ឡើងដេកមិនបាននោះទេ សម្លេងថ្លង់អាអ៊ិចកាយខ្សាច់ផងក្រុមឡានដឹកខ្សាច់ផង ។ បើក្រឡេកមកមើលផ្លូវវិញមានខ្សាច់និងទឹកហូរពេញផ្លូវ ធ្វើអោយខ្សាច់ ដី កកពូនលើផ្លូវ ក្លាយជាភក់រអិលដល់អ្នកធ្វើដំណើរខ្លាំងណាស់ វាងាយធ្វើអោយកើតឡើងគ្រោះថ្នាក់ចរាចរណ៍ថែមទៀតផង ។ ពួកគាត់សង្ឃឹមថា លោក គង់ សោភណ្ឌ អភិបាលខេត្តកណ្តាល និងដោះស្រាយបញ្ហារនេះ ដើម្បីក្តីសុខប្រជាពលរដ្ឋ៕