Alynana Media Cambodia
Icon Collap
clinic narit

ផ្ទះប្រជាពលរដ្ឋចំណុចគីឡូម៉ែត្រលេខ៩ (ផ្លូវជាតិលេខ៥) ត្រូវបានអគ្គីភ័យឆេះ​អស់ជាច្រើនខ្នងផ្ទះ

Admin Alynana | May 07, 2022
ផ្ទះប្រជាពលរដ្ឋចំណុចគីឡូម៉ែត្រលេខ៩ (ផ្លូវជាតិលេខ៥) ត្រូវបានអគ្គីភ័យឆេះ​អស់ជាច្រើនខ្នងផ្ទះ
Clinic narith

ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋប្រមាណជាង ១០ខ្នងផ្ទះត្រូវបានភ្លើងឆាបឆេះ យ៉ាងសន្ទោសន្ធៅ ទាំងកណ្តាលរាត្រី និងបានលេបត្របាក់អស់ទាំងស្រុងបង្កការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញរថយន្តជួយអន្តរាគមន៍ភ្លាមៗ តែករណីនេះមិនបណ្ដាលឲ្យ​មានគ្រោះថ្នាក់​ដល់មនុស្សឡើយ។

អគ្គីភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីយប់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៩ ក្នុងភូមិ ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋ ម្នាក់ ដែលរងគ្រោះក្នុងចំណោមប្រជាពលរដ្ឋ ដែលរង​គ្រោះជាច្រើននាក់ទៀតបានឲ្យដឹងថា មុនកើតហេតុគេឃើញ ផ្ទះ មួយខ្នងដែលនៅកណ្ដាលគេ ត្រូវ បានភ្លើងកំពុងឆាបឆេះ ដោយម្ចាស់ផ្ទះបានរត់ចេញក្រៅស្រែកឆោឡោឲ្យបងប្អូន​ជួយយក​បំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់តែដោយអណ្ដាតភ្លើងឆាបឆេះខ្លាំងពេកមិនអាចគ្រប់គ្រងបាន ទើបបណ្ដាលឲ្យឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរខាងជាច្រើនគ្រួសារទៀត បង្កជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ រហូតគ្រប់គ្រងលែងបាន។ ដោយភ័យស្លន់ ស្លោរ​ប្រជាពលរដ្ឋ នៅក្បែរនោះបាននាំគ្នាប្រមូលយកទ្រព្យសម្បត្តិ ដែលមានតម្លៃរត់ចេញពីផ្ទះ ហើយក៏មានប្រជាពលរដ្ឋផ្សេងទៀត ដែរប្រមូលទ្រព្យសម្បត្តិ ដែលមានតំលៃមិនទាន់ រត់ចេញឲ្យតែរួចខ្លួន នឹងបានត្រឹមតែឈរសម្លឹងមើលផ្ទះខ្លួន ទាំងទឹកភ្នែកសោកសៅ ។ ភ្លាមៗនោះសមត្ថកិច្ចមូលដ្ធាន និងកម្លាំងនគរបាលការិយាល័យបង្ការនិងពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿង មកជួយ​អន្តរាគមន៍​បាញ់ពន្លត់ទប់ស្កាត់ ដើម្បីមិនឲ្យរាលដាលដល់​ផ្ទះប្រជាពលរដ្ឋ​ដទៃផ្សេងទៀត។

លោកវរ:សេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន​នគរបាលបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញ និងរថយន្តពន្លត់អគ្គីភ័យ​នៃស្នងការដ្ឋាន បានចេញមកគ្រប់គោលដៅដើម្បីជួយអន្តគមន៍ ប៉ុន្តែពេលមកដល់ ដោយ​ស្ថានភាព​ផ្លូវចូលទៅបាញ់ពន្លត់ តូចចង្អៀតមិនអាចចូលរថយន្តដល់ទីតាំងបាន មានតែប្រើទុយយោចម្ងាយឆ្ងាយ ធ្វើឲ្យពិបាកក្នុងការជួយឲ្យបានទាន់ពេលវេលា។

លោកនាយការិយាល័យបានបញ្ជាក់ថា ក្នុងហេតុនេះ កម្លាំងជំនាញបានប្រើប្រាស់​រយៈពេលជាង១ម៉ោង ទើបអាចគ្រប់គ្រងអណ្ដាតភ្លើងដ៏សន្ធោសន្ធៅនេះបាន ហើយ​រថយន្តពន្លត់អគ្គីភ័យបានដល់ទីតាំងកើតហេតុជាច្រើនអង្គភាព ដើម្បីជួយអន្តរាគមន៍ មានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រថយន្តOCIO រថយន្តស្រាបៀកម្ពុជា រថយន្ត​ក្រសួងមហាផ្ទៃ និងជាច្រើនទៀត។

ចំពោះផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះ សមត្ថកិច្ច ជំនាញមិនទាន់អាចបញ្ជាក់​ចំនួនឲ្យប្រាកដបាន​នៅឡើយទេ ដោយផ្ទះពលរដ្ឋភាគច្រើនជាប្រភេទឈើប្រកក្បឿង និងសង្ក័សី ។ ហើយ ចំពោះមូលហេតុនៃការឆាបឆេះនេះវិញ សមត្ថកិច្ចសន្និដ្ឋានជំហាន​ដំបូងអាចបណ្ដាលមកពីឆ្លង​ចរន្តអគ្គីសនី តែយ៉ាងសមត្ថកិច្ចនិងស្រាវជ្រាវពីមូលហេតុឲ្យប្រាកដ៕
For Web LNN-80