Alynana Media Cambodia
Icon Collap
LeftSide2
Right2RightSideBar
Borey Vimean Samnang បុរី វិមានសំណាង
TopContent CheckinMe
TopContent KW SAM SN

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសបណ្តុះបណ្តាល បច្ចេកទេសយានយន្តមិនយកថ្លៃ ហើយផ្តល់ប្រាក់ឧបត្ថម្ភទៀត

Admin Alynana | May 07, 2022
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាសបណ្តុះបណ្តាល បច្ចេកទេសយានយន្តមិនយកថ្លៃ ហើយផ្តល់ប្រាក់ឧបត្ថម្ភទៀត
TopContent KW SAM SN Middle

(ភ្នំពេញ)៖ វិទ្យាស្ថានតេជោ សាធារណការ និងដឹកជញ្ជូន ប្រកាសផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសយានយន្តរយៈពេល៤ខែ ដោយមិនគិតប្រាក់ ហើយផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមទៀត។ ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងទទួលបានឱកាសការងារនៅក្នុងក្រុមហ៊ុន RMA Group ផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់វិទ្យាស្ថាន បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ជ្រើសរើសសិក្ខាកាមចំនួន ១២៥នាក់ (អាទិភាពចំពោះបេក្ខនារីចំនួន ២០នាក់)។ សិក្ខាកាមត្រូវមានអាយុចាប់ទី ១៨ឆ្នាំ ដល់ ៣០ឆ្នាំ ហើយមានសញ្ញាបត្រចាប់ពីថ្នាក់ទី៩ឡើងទៅ។

ក្នុងសេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា ក្នុងកំលុងពេលទទួលការបណ្តុះបណ្តាលសិក្ខាកាម នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានចំណេះដឹង និងជំនាញបច្ចេកទេសយានយន្តពិតប្រាកដ ក៏ដូចជាឱកាសចុះហាត់ការផ្ទាល់នៅក្រុមហ៊ុន RMA Group។ លើសពីនេះទៅទៀត បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល០៤ខែ សិក្ខាកាមនឹងមាន ឱកាសទទួលបានការងារជាច្រើននៅក្រុមហ៊ុន RMA Group ផងដែរ។

បេក្ខជន/បេក្ខនារី ដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យនៅការិយាល័យបណ្តុះបណ្តាល និងវិក្រឹតការ ជាន់ផ្ទាល់ដីនៃវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលមានអាសយដ្ឋាន ផ្លូវលេខ ៥៩៨ (ផ្លូវ ឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ទូរស័ព្ទទំនាក់ទំនង៖ ០១៦ ៥៤៣ ២៣២/ ០១២ ៣៩០ ៨៨៥

 

ការដាក់ពាក្យចូលរៀនវគ្គបណ្តុះបណ្តាលខាងលើនេះ នឹងផុតកំណត់នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២។ សូមទាញយកពាក្យសុំចុះឈ្មោះចូលរៀនតាមរយៈតំណរភ្ជាប់ខាងក្រោម៖ https://bit.ly/3FhsheH
For Web LNN-85fn-2022-05-07-13-06-13-0